ពីនេះ ពីនោះ
តើស្នេហ៍ស្មោះ និងការយល់ចិត្តគ្នា មួយណាមានសុភមង្គលជាង?
× ស្នេហ៍ស្មោះកើតចេញពីចិត្ត (បេះដូង) ស្រឡាញ់ ចំណែកការយល់ចិត្តគ្នាកើតចេញពីការយល់ចិត្តគ្នាដោយមានហេតុ និងផលច្បាស់លាស់ ដែលគូរស្នេហ៍នោះអាចទទួលយកបាននេះមានន័យថាអ្នកទាំងពីរអាចយល់ចិត្តគ្នាទៅវិញទៅមកដោយមិនប្រកាន់គ្នាឡើយ។
ការបង្កើតស្នេហា ត្រូវការមនុស្សពីរអ្នកស្រឡាញ់គ្នា តែបើបែកបាក់ស្នេហាវិញ មិនចាំបាច់ត្រូវការមនុស្សពីរនាក់នោះទេ មិនថាបុរស ឬនារីឡើយក៏អាចធ្វើឲ្យបែកគ្នាបានដែរ ឲ្យតែអស់ចិត្តស្រឡាញ់ ឬសុំបែកពីគ្នាទៅបានហើយ។ ក្នុងន័យនេះមានន័ថា ការបង្កើតសេ្នហា គឺមានភាពងាយស្រួល រីឯការបែកបាក់ស្នេហា ក៏មានភាពផុយស្រូយដូចគ្នាដែរ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះថា តើធ្វើដូចម្តេចដើម្បីថែរក្សាស្នេហារបស់អ្នក អាចនៅគង់វង្សបានយូរអង្វែង ទើបវាជាការលំបាកបំផុតដែលគូរស្នេហ៍នីមួយៗត្រូវធ្វើ៕
© រក្សាសិទ្ធិដោយ thmeythmey.com