ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ទឹកផ្លែឈើពិសេស ដែលអាចការពារជំងឺផ្សេងៗ
× ទឹកផ្លែឈើពិសេសនៅទីនេះ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពមនុស្សគ្រប់រូប។ វាអាចការពារជំងឺជាច្រើន ដែលអ្នកនឹកស្មានមិនដល់។ អ្នកអាចសាកល្បងបាន ព្រោះវិធីនៃការធ្វើ គឺងាយស្រួលណាស់។
ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីវិធីនៃការធ្វើ និងបកស្រាយពីអត្ថប្រយោជន៍វាប្រាប់អ្នក។
វិធីនៃការធ្វើ ៖ ដំបូង អ្នកត្រូវទិញដំឡូងបារាំងមួយ (២០០ ក្រាម) ការ៉ុតមួយ (២០០ក្រាម) និងផ្លែប៉ោមមួយ (២០០ ក្រាម) បន្ទាប់មក អ្នកយកវាទៅកិនជាមួយគ្នា ហើយយកតែទឹកមកផឹកទេ។ អ្នកត្រូវផឹកឱ្យអស់ មិនត្រូវយកទៅទុកក្នុងទូរទឹកកកទេ។ វិធីនៃការផឹក គឺផឹកជារៀងរាល់ព្រឹក មុនពេលអាហារពេលព្រឹក។
អត្ថប្រយោជន៍ ៖
• អាចការពារ និងព្យាបាលជំងឺមហារីក ដោយរារាំងមិនឱ្យកោសិកាមហារីករីករាដាលកាន់តែធំ។
• អាចការពារ និងព្យាបាលជំងឺថ្លើមរឹង ក្រលាន និងក្រពះបាន។
• ជំងឺរបេង បេះដូង និងជំងឺលើសឈាម ក៏អាចព្យាបាលបានដែរ។
• អាចធ្វើឱ្យអ្នកមានកម្លាំងមាំមួន អាចប្រយុទ្ធនឹងមេរោគផ្សេងៗបាន។
• ជាងនេះទៅទៀត វាអាចបំបាត់ភាពនឿយហត់នៃភ្នែក និងធ្វើឱ្យភ្នែកអ្នកមានសំណើម និងមិនស្ងួត។
• អាចបំបាត់ការឈឺចង្កេះ ឈឺស្មា និងឈឺជង្គង់ទៀតផង។
• វាអាចធ្វើឱ្យស្បែកអ្នកស្អាត និងអាចព្យាបាលជំងឺធាត់បានទៀតផង។
• អាចព្យាបាលជំងឺទល់លាមក ជំងឺស្អុយមាត់ និងអាចកាត់បន្ថយការឈឺចាប់នៅពេលមករដូវ៕
បញ្ជាក់ ៖ ចំពោះអ្នកដែលមានអាការៈរាងធ្ងន់ អ្នកអាចផឹកពីរដង គឺព្រឹក និងល្ងាចម៉ោង ៥ ហើយត្រូវតែផឹក នៅពេលមិនទាន់បរិភោគចំណីផ្សេង។ ម្យ៉ាងទៀត ក្រោយពេលផឹកមួយម៉ោង ទើបអាចបរិភោគចំណីបាន។ ម្យ៉ាងទៀត បើអ្នកផឹកហើយមានអាការៈមិនប្រក្រតី អ្នកគួរតែឈប់ផឹក ហើយទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែម៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com