សុខភាព៖ អ្នកលេង​ទូរ​សព្ទ​ច្រើន គួរ​ប្រុងប្រយ័ត្ន
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សុខភាព៖ អ្នកលេង​ទូរ​សព្ទ​ច្រើន គួរ​ប្រុងប្រយ័ត្ន
12, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយសារតែ​សម័យ​បច្ចុប្បន្ន ជា​សម័យ​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទំនើប ដូចនេះ មិន​ថា​មនុស្ស​ដើរទៅ​ដល់ទី​ណា​ទេ គេ​តែងតែ​កាន់​ទូរ​សព្ទ​ដៃ​គេ ដើម្បី​លេង។ តើ​អ្នកដឹង​ទេ​ថា វា​អាចធ្វើឱ្យ​ខូច​ភ្នែក​អ្នក​បាន​នោះ?



ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​វិធី ដែល​អាចជួយ​ដល់​ភ្នែក​អ្នក​បាន។

1.    អ្នក​អាច​មើល​រុក្ខជាតិ​បៃតង ដែល​នៅ​ឆ្ងាយ​ពី​អ្នក ១០ ម៉ែត្រ ក្នុង​រយៈពេល ២៥ វិនាទី។
2.    មិនត្រូវ​ឧស្សាហ៍​បិទ​ភ្នែក ឬ​ព្រិច​ភ្នែក​ទេ នៅពេលដែល​ភ្នែក​អ្នក​នឿយហត់។
3.    អ្នក​អាច​បើកភ្នែក​ចុះឡើង ដូចជា ដំបូង​ត្រូវ​ចាប់​ពីលើ បន្ទាប់មក ទម្លាក់​ភ្នែក​មក​ខាងឆ្វេង ហើយ​ទម្លាក់​ចុះក្រោម បន្ទាប់មកទៀត ទើប​សម្លឹង​ទៅខាង​ស្តាំ ធ្វើ​ចលនា​ទាំងនេះ ៩ ដង។
4.    អ្នក​អាចធ្វើឱ្យ​ភ្នែក​អ្នក​ដកដង្ហើម​បាន ដោយ​រក​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ ហើយ​អង្គុយ​ចុះ។ បន្ទាប់មក អ្នក​ត្រូវ​ដកដង្ហើម​ឱ្យ​វែង ព្រមទាំង​បើកភ្នែក​ឱ្យ​ធំ ដើម្បី​ស្រូបយក​ខ្យល់អាកាស​ទាំងនេះ​ចូល។ បន្ទាប់មកទៀត អ្នក​ត្រូវ​បន្ធូរ​ខ្យល់​ចេញមក​វិញ ដោយ​ចាប់ផ្តើម​បិទ​ភ្នែក​ឱ្យ​កាន់តែ​តូចទៅ។ អ្នក​ត្រូវអនុវត្ត​ចលនា​នេះ ចំនួន ៩ ដង៕
 

ផ្តល់សិទ្ធិ​ដោយ
www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com