អន្តរជាតិ
ទិវា​ពលកម្ម​អន្តរជាតិ​មាន​ប្រវត្តិ​ដូចម្តេច?
01, May 2020 , 10:20 am        
រូបភាព
ថ្ងៃទី ០១ ខែ ឧសភា ត្រូវបាន​គេ​ស្គាល់​ជាស​កល​ថា ជច​ច​ចា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ។ ក្នុងនោះ​មន្ត្រី រាជការ​ស៊ីវិល និង ជាពិសេស​កម្មករ និយោជិត ត្រូវ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​នៅក្នុង​ថ្ងៃនេះ។ ដោយឡែក​ជុំវិញ នៃ​ការបង្កើត​ឲ្យ​មាន​ទិវា​ពលកម្ម​អន្តរជាតិ​នេះ មាន​ជាប់ទាក់ទង​នឹង​ចលនា​បដិវត្តន៍ របស់​កម្មករ និយោជិត នៅក្នុង​អាមេរិក ដែល​ត្រូវបាន​បំពាន ដោយ​ន​យោជក​របស់ខ្លួន​នៅក្នុង​អំឡុង​សតវត្ស​ន៍ទី១៩ ។


ការរីកលូតលាស់ នៃ​វិស័យ​ឧស្សាហកម្ម​របស់​អាមេរិក​នៅ​សតវត្ស​ន៍ទី ១៩ បានធ្វើ​ឲ្យ ចំនួន រោងចក្រ និង កម្មករ​ន​យោ​ជិត ក៏មាន​ការកើនឡើង​ផងដែរ។ ស្របពេល​ជាមួយគ្នា​នោះ ការបំពាន និង លក្ខខណ្ឌ​ការងារ មិនបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មក​រន​យោ​ជិត​ទេ។ ក្នុងនោះ កម្មករ​ន​យោ​ជិត ត្រូវ​ធ្វើការ​ចាប់ពី ១០ ទៅ ១៦ម៉ោង​ក្នុង​មួយថ្ងៃ តែ​បាន​ប្រាក់​ឈ្នួល ដែល​ពួកគេ​ទទួលបាន​មកវិញ គឺ​ត្រឹម​កម្រិត​ទាប​បំផុត។ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​នោះ គឺ​កម្មករ ត្រូវបាន​ស្លាប់ និង រងរបួស​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​ការធ្វើការ​លើស​កំណត់ បញ្ហា បរិស្ថាន និង លក្ខខណ្ឌ​ការងារ​របស់​ពួកគេ មិនមាន​បទដ្ឋាន​ត្រឹមត្រូវ ដើម្បី​ធានា​ឲ្យ​បាន​នូវ សុខមាលភាព និង សុវត្ថិភាព​នោះទេ។

ដោយ​បញ្ហា​អស់ទាំង​នេះ នៅ​ឆ្នាំ១៨៨៤ កម្មករ​ន​យោ​ជិត បានរួម​គ្នា​បង្កើត​ជាស​ហព​ន្ធ័​ពាណិជ្ជ កម្ម និង សហជីព​កម្មករ​អាមេរិក ហើយ​បានទាមទារ​ន​យោជក ឲ្យ​កំណត់​ម៉ោង​ធ្វើការ​ត្រឹមតែ ប្រាំបី​ម៉ោង​តែប៉ុណ្ណោះ។ ភ្លាមៗនោះ ន​យោជក មិនបាន​ឆ្លើយតប​នឹង​សំណើរ​នេះ​ទេ ជាហេតុ ធ្វើ​ឲ្យ​មាន​ការធ្វើ​កូដកម្ម និង បាតុកម្ម​ទាមទារ​ម៉ោង​ធ្វើការ​ត្រឹមតែ ៨ម៉ោង។ រហូតដល់​ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ១៨៨៦ ការតវ៉ា​ដែលមាន​ការចូល​ពី​សំណាក់​កម្មករ​ប្រមាណ៣០ម៉ឺន​នាក់ និង ក្រុម​អ្នកជំនួញ រាប់ពាន់នាក់​ផងដែរ បាន​នាំ​ធ្វើ​កូដកម្ម​ដើម្បី​បន្ត​ការទាមទារ។

ក៏ប៉ុន្តែ ក្នុងពេល នោះ​កម្មករ ត្រូវបាន​ចាប់ខ្លួន និង​បាន​ប៉ះទង្គិច​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​អាមេរិក។ ក្រោយ​ពេលដែល​បញ្ហា​នេះ ត្រូវបាន​លើ​ទៅ​សម្រេច​នៅក្នុង​កិច្ចប្រជុំ​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ ១៨៩០ ការកំណត់​ពេលធ្វើការ ៨ ម៉ោង​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ និង ចាប់ផ្តើម​អនុវត្ត ចាប់ពី​ឆ្នាំ១៨៩ ។

គួរ​បញ្ជាក់ថា ប្រសិនបើ​មិន​ការ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង Chicago ថ្ងៃទី០១ ឧសភា ឆ្នាំ១៨៨៦ ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ក៏​មិនមាន​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com