ពីនេះ ពីនោះ
ប្រយោជន៍ទាំង៧ ដែលនិស្សិតភាគច្រើនមើលរំលង
× ការងារស្ម័គ្រចិត្ត គឺជាកន្លែងហាត់ការដ៏ល្អបំផុតសម្រាប់សិស្សនិស្សិតដែលកំពុងសិក្សាទ្រឹស្តី ហើយយកទ្រឹស្តីទាំងនោះមកអនុវត្តន៍នៅក្នុងស្ថាប័នដែលសិស្សនិស្សិតស្ម័គ្រចិត្តជាមួយ ដើម្បីទទួលបានបទពិសោធន៍ការងារ។ តើបទពិសោធន៍ដែលបានពីការងារស្ម័គ្រចិត្តនោះមានសារៈសំខាន់ប៉ុនណា?
មានតម្លៃប៉ុនណា? និងមានឱកាសការងារប៉ុនណា?
១) យកទ្រឹស្តីដែលអ្នកបានរៀនមកអនុវត្តន៍ជាក់ស្តែង ថាតើមេរៀនទ្រឹស្តីអាចជួយអ្វីខ្លះក្នុងការអនុវត្តន៍ការងារជាក់ស្តែង? តើបទពិសោធន៍នៃការងារស្ម័គ្រចិត្តអាចជួយអ្វីខ្លះទៅលើការសិក្សារបស់អ្នកវិញ?
២) ទទួលបានបទពិសោធន៍ទៅតាមមុខជំនាញនីមួយៗរបស់អ្នក និងតាមផ្នែក ឬតាមកម្មវិធីនៅតាមស្ថាប័នដែលអ្នកបានស្ម័គ្រចិត្ត។
៣) ស្គាល់ពីបរិបទ និងរបៀបធ្វើការងារ៖ ស្គាល់ពីគោលដៅរបស់ស្ថាប័ន ចេះចាត់អាទិភាពការងារ បែងបែកកិច្ចការឲ្យសហការី របៀធ្វើការងារជាក្រុម ការទទួលខុសត្រូវលើការងារ។ ល។
៤) ពង្រឹងសមត្ថភាពបន្ថែម គឺជួយបំពេញចន្លោះប្រហោងដែលអ្នកនៅខ្វះខាតដូចជា៖ ជំនាញនៃការលើកទឹកចិត្ត ការទំនាក់ទំនង មានជំនឿលើខ្លូនឯង គិតបានស៊ីជម្រៅ ភាពជាអ្នកដឹកនាំ។ ល។
៥) រៀនសូត្រពីសហការីនីមួយៗ គឺការធ្វើការងាត្រូវការរៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកចំណេះដឹង បទពិសោធន៍ឲ្យគ្នា ចេះយល់ចិត្ត អត់ឱនអធ្យាស្រ័យ និងជួយគ្នាទៅវិញទៅមក។ ល។
៦) ធ្វើឲ្យអ្នកស្គាល់ពីតម្លៃនៃការងារខ្លួនឯង គឺស្គាល់ពីចំណង់ចំណូលចិត្តនៃការងារខ្លួនឯង និងទេព្យកោសល្យរបស់ខ្លួន។
៧) ធ្វើឲ្យអ្នកអភិវឌ្ឍន៍ខ្លួនពីមួយជំហានទៅមួយជំហានទៀត តាមរយៈការងារស្ម័គ្រចិត្ត ហើយអ្នកមានឱកាសការងារច្រើនជាងអ្នកដែលមិនធ្វើការស្ម័គ្រចិត្ត ព្រោះអ្នកមានបទពិសោធន៍ស្រាប់នៅពេលដែលអ្នកបញ្ចប់ថ្នាក់មហាវិទ្យាល័យ។ ម្យ៉ាងទៀត នៅកន្លែងការងារភាគច្រើនបំផុត គឺត្រូវអ្នកដែលមានបទពិសោធន៍ការងារយ៉ាងហោចណាស់ពី១ឆ្នាំទៅ២ឆ្នាំ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com