ពីនេះ ពីនោះ
មនុស្ស​មាន​គោលដៅជីវិត​ច្រើន ល្អ​ឬ​មិនល្អ ?
21, Nov 2020 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ដែល​មិនបាន​កំណត់​គោលដៅ​នៅក្នុង​ជីវិត​មួយ​ឲ្យ​បានជា​ក់លាក់ គឺជា​មនុស្ស​ដែល​រស់នៅ​ដោយ​ស្រពិចស្រពិល មិនដឹងថា​ខ្លួនឯង​កំពុង​ធ្វើ​អ្វី​ឲ្យ​ពិត​ប្រា​ដ​ឡើយ។ អ្នក​ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​បែបនេះ គឺ​ងាយ​នឹង​ជឿ​តាម​សម្តី​អូសទាញ​របស់​អ្នក​ដៃ និង​ឃើញ​អ្នកនេះ​ធ្វើ​អ្វីមួយ​បានល្អ ឬ​ឃើញ​អ្នកនោះ​ធ្វើ​អ្វីមួយ​បាន​ជោគជ័យ គឺ​ចង់​ធ្វើ​នេះ ចង់​ធ្វើ​នោះ​តាម​គេ​ភ្លាម។



មនុស្ស​ដែលមាន​គំនិត​ម្តង​ចង់​ធ្វើ​នេះ ម្តង​ចង់​ធ្វើ​នោះ ឬ​ចង់​ធ្វើអ្វីៗទាំងអស់​ក្នុងពេល​តែមួយ ដោយ​មិនមាន​គោលដៅ​ខ្លួនឯង​មួយ​ច្បាស់លាស់​ទេនោះ នោះ​គឺ​មិនអាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំដុំ ឬ​ជោគជ័យ​នៅក្នុង​ជីវិត​ឡើយ ព្រោះ​ធ្វើ​កិច្ចការ​មួយ​មិនទាន់​នឹង​ជោគជ័យ​ផង ក៏​បោះបង់​វា​ចោល ហើយ​បែរជា​ទៅធ្វើ​អ្វីមួយ​ផ្សេង​ទៅវិញ។

ផ្ទុយ​មកវិញ មនុស្ស​ដែល​បានរៀបចំ​ផែនការ​សកម្មភាព​ប្រចាំថ្ងៃ ចេះ​ចាត់​អាទិភាព​ការងារ មាន​គោលជំហរ​លើ​ខ្លួនឯង​ច្បាស់ និង​កំណត់​គោលដៅ​មួយ​នៅក្នុង​ជីវិត​បានជា​ក់លាក់ គឺជា​មនុស្ស​ដែល​ឆាប់​នឹង​ជោគជ័យ​នៅក្នុង​ជីវិត​យ៉ាងពិត​ប្រាកដ៕


© រក្សាសិទ្ធិដោយ thmeythmey.com