ពីនេះ ពីនោះ
អ្នកមានអំណាច និង​អ្នកកាសែត គួរ​ចៀសវាង​អគតិ​ទាំង៤!
22, Apr 2017 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកធំ(អ្នកមានអំណាច), អ្នកមាន និង​អ្នកកាសែត​គួរ​ចៀសវាង​អគតិ​ទាំង៤ ។ អគតិ​ទាំង៤នោះ ជារួម​មាន៖ ទី១ ឆន្ទាគតិ មានន័យថា សេចក្តី​លម្អៀង​ព្រោះ​ក្តី​ស្រឡាញ់។ ទី២ ទោសាគតិ មានន័យថា សេចក្តី​លម្អៀង​ព្រោះ​ស្អប់។ ទី៣ មោហាគតិ មានន័យថា សេចក្តី​លម្អៀង​ព្រោះ ល្ងង់ ព្រោះ​ពុំ​យល់​ការខុស និង​ត្រូវ និង​ទី៤ ភយាគតិ មានន័យថា សេចក្តី​លម្អៀង ព្រោះ​ខ្លាច​បុណ្យ, ខ្លាច​អំណាច, ឬ​ខ្លាចចិត្ត​គេ។ ពន្យល់​ពាក្យ​នៃ​អគតិ មានន័យថា ការ​ពុំគួរ​ប្រព្រឹត្តិ ឬ​សេចក្តី​លម្អៀង៕

 

© រក្សាសិទ្ធិដោយ thmeythmey.com