ពីនេះ ពីនោះ
ពន្យល់ពាក្យ៖ តើពាក្យ «តម្រាប់, ដម្រាប់, ដំរាប់, តំរាប់» មួយណាត្រូវ?
× មានមនុស្សជាច្រើនសរសេរពាក្យ«តម្រាប់, ដម្រាប់, ដំរាប់, តំរាប់»ដោយមិនដឹងថាពាក្យមួយណាត្រឹមត្រូវពិតប្រាកដឡើយ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវសរសេរបានតែមួយរបៀបគត់ ពាក្យនោះគឺ«តម្រាប់»។ ពាក្យ«តម្រាប់»ជានាម មានន័យថា ដែលគួរត្រាប់តាម, បែបបទសម្រាប់ធ្វើតាម, តួយ៉ាង។ ល។ ឧទាហរណ៍៖ យកតម្រាប់, កាន់តាមតម្រាប់, កុំយកតម្រាប់មនុស្សខ្ជិល៕
© រក្សាសិទ្ធិដោយ thmeythmey.com