ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មាន​ចលនា​អ្វីខ្លះ​ដែល​អាចធ្វើ​ឲ្យ​អ្នក​រំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​បាន?
08, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
អាស៊ីត​ខ្លាញ់​ក្នុង​ខ្លួន​អ្នកនឹង​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំងណាស់ ដូចនេះ​អ្នក​ត្រូវតែ​ប្រើ​ចលនា​មួយចំនួន​ដើម្បី​ហាត់ប្រាណ​មក​រំលាយ​អាស៊ីត​ខ្លាញ់​ទាំងនេះ​ដើម្បី​ឲ្យ​អ្នក​ស្គម​បាន។



តើ​មាន​ចលនា​អ្វី​ខ្លះទៅ?
 
1.    អ្នក​អាច​ដើរ​លើ​ម៉ាស៊ីន​រត់​បាន ដោយ​នៅពេលដែល​អ្នកដើ​រ អ្នក​អាច​កាន់​ឧបករណ៍​ដូច​រូប​ខាងក្រោម​ចំនួន​ពីរ ដោយ​រក​អា​រាង​តូច​ហើយ​ស្រាល​យកមក​កាន់ នោះ​វា​អាច​ជំនួយ​ដល់​ការរំលាយ​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​ណាស់។
2.    ក្រោយ​ពេលដែល​អ្នកអនុវត្ត​ចលនាផ្សេងៗចំនួន១០នាទី​រួច អ្នក​ត្រូវតែ​សម្រាក​ចំនួន៣០នាទី ទើប​ហាត់​វិញ ព្រោះ​ដើម្បី​ការពារ​សុខភាព​អ្នក​ឲ្យ​ល្អ មិនមាន​ជំងឺផ្សេងៗ ថែមទាំង​អាច​ឲ្យ​វា​រំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​ខ្លួន​អ្នកបណ្តើរៗបាន​យ៉ាង​ងាយ។
3.    អ្នក​អាច​ហែរ​ទឹកបាន ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ស្គម ហើយ​ថែមទាំង​អាច​ការពារ​បេះដូង​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ ជាងនេះទៅទៀត​វា​នឹង​ជួយ​អ្នក​ឲ្យ​ស្គម​បាន​ក្រោយ​ពេលដែល​សម្រាលកូន​រួច។
4.    អ្នក​ក៏​អាច​ជិះ​កង់​ដើម្បី​រំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​បាន វា​នឹង​ជួយ​អ្នក​រំលាយ​លឿន នៅពេលដែល​អ្នក​ទំនេរ អ្នក​អាច​ជិះ​កង់​ដើរលេង​បាន។
5.    អ្នក​ក៏​អាច​លោតអន្ទាក់​បានដែរ ព្រោះ​វា​ជា​ចលនា​ហាត់ប្រាណ​មួយ​ដែល​ជួយ​អ្នក​ឲ្យ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​លឿន ជាងនេះទៅទៀត​វា​អាចធ្វើ​ឲ្យ​អ្នកមាន​រូបរាង​ស្អាត​ទៀតផង។
6.    អ្នក​ក៏​អាច​ដើរ​ផង​រត់​ផងដែរ ព្រោះ​វា​មិន​ត្រឹមតែ​អាចជួយ​សន្សំសំចៃ​ពេលវេលា​អ្នក ហើយ​វា​ថែមទាំង​ជា​ចលនា​ដែល​អាចជួយ​ឲ្យ​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​រលាយ​លឿន​ទៀតផង ថែមទាំង​ជួយ​ឲ្យ​អ្នក​ដកដង្ហើម​ស្រួល និង​មាន​សុខភាព​ល្អ។
7.    ការរត់យឺតៗគឺជា​ចលនា​ងាយស្រួល​ដែល​អ្នក​អាចអនុវត្ត​បាន​យ៉ាង​ងាយ ហើយ​វា​ក៏​ជា​ចលនា​ដែល​អាចជួយ​អ្នក​ឲ្យ​រំលាយ​ខ្លាញ់​ក្នុង​ខ្លួន​អ្នក​បានដែរ​ឲ្យ​តែ​អ្នក​ព្យាយាម​អនុវត្ត​រាល់ថ្ងៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com