ពីនេះ ពីនោះ
មេដឹកនាំ​ដែល​មិនគួរ​ធ្វើការ​ជាមួយ…
23, Jul 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
 មិន​ថា​មេដឹកនាំ​នៅក្នុង​ស្ថាប័នរដ្ឋ ឯកជន ឬ​សា្ថ​ប័ន​អង្គការ​ទេ ពួកគេ​តែងតែមាន​របៀប​ដឹកនាំផ្សេងៗពីគ្នា។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​របៀប​ដឹកនាំ​នៃ​មេដឹកនាំ​មួយចំនួន​ដែល​គេ​មិន​ចូលចិត្ត​ធ្វើការ​ជាមួយ​ដែរ ក្នុងនោះ​មាន៖


 
១)មេដឹកនាំ​ដឹកនាំ​របៀប​ផ្តាច់ការ។ មិន​ស្តាប់​យោបល់​នរណា​ទាំងអស់។ 
២)បញ្ជា​តាម​អារម្មណ៍​របស់​ខ្លួនឯង។ ខ្លួនឯង​ចង់​ធ្វើ​អ្វី ឲ្យ​គេ​ធ្វើ​ឲ្យ​បាន​ភ្លាម។ 
៣)ធ្វើការ​គ្មាន​គម្រោង​ច្បាស់លាស់។ 
៤)ចូលចិត្ត​ស្តាប់​ពាក្យ​ចាក់ចុច​របស់​មនុស្ស​នៅ​ជុំវិញខ្លួន។ 
៥)មេដឹកនាំ​ដែល​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង។ មិនដឹង​សុខទុក្ខ​ថ្នាក់ក្រោម។ 
៦)មេដឹកនាំ​គ្មាន​ជំហរ​ច្បាស់លាស់។ 
៧)មេដឹកនាំ​ដែល​សម្រេចចិត្ត​តាម​អារម្មណ៍។ 
៨)មេដឹកនាំ​ដែល​គ្មាន​ទស្សនវិស័យ​វែងឆ្ងាយ។ 
៩)មេដឹកនាំ​ដែល​គ្មាន​គំនិតថ្មី។ 
១០)មេដឹកនាំ​ដែល​គ្មាន​ចំណេះដឹង​ជ្រៅជ្រះ។ 
១១)មេដឹកនាំ​ដែល​ចូលចិត្ត​ឲ្យ​ថ្នាក់ក្រោម​អែបអប។ 
១២)មេដឹកនាំ​ដែល​មិនចេះ តែ​ចូលចិត្ត​ធ្វើ​ចេះ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com