ពីនេះ ពីនោះ
វិធីងាយៗ ធ្វើ​ឲ្យ​កូន​ឆាប់​ចងចាំ​បានល្អ
22, Jul 2017 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ

១. បង្កើត​អាល់​ប៊ុ​ម​រូបថត
បង្កើត​អាល់​ប៊ុ​ម​រូបថត ដែលមាន​សមាជិកគ្រួសា​រទាំង​អស់ ទាំង​ជិត និង​ឆ្ងាយ រួច​ឧស្សាហ៍​បើក​ឲ្យ​គេ​មើល។ ពេល​លោកយាយ ឬ​អ៊ុំ​គេ call មកលេង អ្នក​អាច​បង្ហាញ​រូបថត​លោកយាយ ឬ​អ៊ុំ ពេល​គេ​កំពុង​ស្តាប់​ទូរស័ព្ទ។



២. បង្កើត​សៀវភៅ​រូប​សត្វ
ពេល​អ្នក​ទៅលេង​សួនសត្វ ចូរ​ថតរូប​សត្វ​ទាំងនោះ ទុក​ឲ្យ​បានល្អ … បើ​ព្រី​ន​ចេញ រឹតតែ​ប្រសើរ។ បន្ទាប់មក អ្នក​អាច​បើក​វា ឲ្យ​កូន​អ្នកមើល ហើយ​រំលឹក​ប្រាប់​គេ​ថា នោះ​គឺ​សត្វ​អ្វី? នេះ​គឺ​សត្វ​អ្វី? ដោយ​បន្ថែម​សម្លេង ពណ៌នា​រូបរាង ឬ​និទានរឿង​បន្ថែម។

៣. មើលរូប ឬ​វីដេអូ​ព្រម​គ្នា
ពេល​នៅ​ជុំគ្នា អ្នក​គួរតែ​បើក​មើល​វីដេអូចាស់ៗ ដូចជា ពេល​ងូតទឹក​ឲ្យ​កូន​លើកដំបូង ពេល​កូន​យំ ពេល​កូនបៅ ពេល​លេង​ជាមួយ​លោកតា … ហើយ​និយាយ​រ៉ាយរ៉ាប់​ប្រាប់​កូន អំពី​រឿងរ៉ាវ​ទាំងនោះ ដើម្បី​ពង្រឹង​ដល់​ភាសា និង​ការចងចាំ​របស់គេ។

៤. លេងល្បែង​ចំណាំ
ផ្តិត​រូបភាព ឬ​រូបថត ដូចគ្នាពីរៗ រួច​ដាក់​វា​លើ​តុ។ ឲ្យ​កូន​របស់​អ្នក រើស​រក​រូប​ពីរដូចៗគ្នា ដើម្បី​ឲ្យ​គេ​អភិវឌ្ឍ ការ​ចំណាំ​របស់គេ៕

អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា
ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com