ព័ត៍មានសុខភាព
សុខភាព៖ ដំណោះស្រាយ​សម្រាប់​ក្មេង​តូចៗ​ទល់លាមក​
19, Nov 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​រោគសញ្ញា​នៃ​អាកា​រៈ​ទល់លាមក​លើ​កូនក្មេង​គឺ​ងាយស្រួល​សម្គាល់​ដឹង​ណាស់​ដោយ​ពួកគេ​មិនសូវ​ជុះ​ដូច​ធម្មតា ឬ​ជុះ​តិចជាង ៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ចំពោះ​ក្មេង​ទើប​ចេះ​ដើរ​តេះតះ​អាយុ​ក្រោម ២​ឆ្នាំ នឹង​ពិបាក​ជុះ លាមក​ដែល​រឹង​ដោយ​ប្រឹង​ឬ​ឈឺចាប់​ពេល​ជុះ​។ ក្មេង​ប្រហែលជា​ឈឺ​ក្នុង​ពោះ ឬ​ឈឺ​ក្នុងពេល​បន្ទោ​របង់ ឬ​មាន​ឈាម​តាម​លាមក​។​

 
​ដូច្នេះ​ចូរ​ស្វែងរក​ការព្យាបាល​តាមបែប​វេជ្ជសាស្ត្រ​បើសិនជា​អាកា​រៈ​ទល់លាមក​ទៅជា​ធ្ងន់ធ្ងរ ឬ​ក្មេង​នោះ​នៅ​អាយុ​ក្រោម​៤​ខែ​។ ការ​ទល់លាមក​តិចតួច និង​មធ្យម​អាច​ងាយ​នឹង​ដោះស្រាយបាន​តាម​ការព្យាបាល​ដោយ​ខ្លួនឯង​ដូចខាងក្រោម​នេះ​។​
 
​ទឹក​ផ្លែឈើ​ដូចជា ផ្លែ​ប្រូ​ន ផ្លែ​សារី ឬ​ប៉ោម​អាចជួយ​បន្ទ​ន​លាម​កបាន​។ មិនត្រូវ​ឱ្យ​ទឹក​ផ្លែ​ប្រូ​ន​ទៅ​ទារក​ទើបនឹង​កើត​ញ៉ាំ​ឡើយ ទោះបីជា​ទឹក​នោះ​ដូច​ទឹក​ក៏ដោយ ព្រោះ​វា​អាច​បណ្តាលឱ្យ​រលាក    បាន​។ ចូរ​ឱ្យ​ទឹក​ផ្លែឈើ​ផ្សេង​ពី​៥៩,១៤​មី​លី​លីត្រ ទៅ ១១៨,២៩​មី​លី​លីត្រ​ម្តង​ក្នុង​មួយថ្ងៃ និង​ពី ១១៨,២៩ ទៅ ១៧៧,៤៤​មី​លី​លីត្រ​ម្តង​ក្នុង​មួយថ្ងៃ​សម្រាប់​ទារក​ទើបនឹង​កើត​អាយុ​ច្រើន​បន្តិច​។ ទឹក​ផ្លែឈើ មិនមាន​ប្រយោជន៍​ចំពោះ​ក្មេង​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើងទៅ​ទេ ព្រោះ​ពោះវៀន​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ក្នុងការ​បឺត​ស្រូប​ជាតិ​ស្ករ​ខ្លាំង​ជាង ប៉ុន្តែ​ចំពោះ​ផ្លែ​ប្រូ​ន​វិញ​គឺ​ខុសគ្នា​។ 
 
​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូចជា គ្រាប់​ធញ្ញជាតិ ដំឡូងជ្វា ផ្លែ​សារី ផ្លែ​ពុទ្ទ្រា សណ្តែក ប្រូ​ខូ​លី ឬ​ស្ពៃ​ស្ពី​ណា​ច​សុទ្ធតែ​អាចជួយ​ដោះស្រាយ​ការបញ្ចេញចោល​របស់​លា​មក​ទាំងអស់​។ ចូរ​ចៀសវាង​ទឹកជ្រលក់​ផ្លែ​ប៉ោម និង​ការ៉ុត ព្រោះ​វា​អាចធ្វើឱ្យ​ទល់លាមក​បាន​។ 
 
​អាហារ​ធ្វើ​ពី​ទឹកដោះគោ​អាចធ្វើឱ្យ​ក្មេង​ទើប​ចេះ​ដើរ​តេះតះ​ទល់លាមក​បានដែរ​។ ចូរ​ចៀសវាង​ទឹកដោះគោ ឬ​ទឹកដោះពពែ​ចំពោះ​ក្មេង​គ្រប់​ប្រភេទ​។ បើសិនជា​កូន​អ្នក​បៅ​ទឹកដោះគោ ចូរ​ឱ្យគេ​ញ៉ាំ​ទឹក​បន្ថែម​នៅ​ចន្លោះពេល​បៅ​ម្តងៗ ឬ​ជំនួស​ការ​បំបៅ​ជាមួយ​ទឹក​រយៈពេល​មួយ​សប្តាហ៍​តែម្តង​។ លាមក​អាច​នឹង​ទៅជា​រឹង​នៅពេល​អាហារ​ដែល​ក្មេង​ញ៉ាំ​មាន​ជាតិ​ទឹក​តិច ឬ​ចំនួន​សារធាតុ ផូស្វាត​កើនឡើង​។ 
 
​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​ដែល​អាច​ដោះស្រាយ​ការ​ទល់លាមក​បាន​។ ចូរ​ប្រាកដថា កូន​អ្នក​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​ហើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ញ៉ាំ​ទឹក​ច្រើនពេក​ក៏​មិនអាច​ជួយ​អ្វី​បានដែរ​។ 
 
​ការបង្រៀន​កូន​ឱ្យ​ចេះ​បន្ទោរ​បង់​ក្នុង​បង្គន់​គួរតែ​ធ្វើ ព្រោះ​វា​អាចឱ្យ​ពួកគេ​មាន​ទម្លាប់​បន្ទោ​របង់​ទៀងទាត់​។ សម្រាប់​ក្មេង​ធំៗ ចូរ​ឱ្យ​ពួកគេ​អង្គុយ​នៅលើ​បង្គន់​រយៈពេល​១០​នាទី​ចំនួន​ម្តង​ក្នុង​មួយថ្ងៃ ជាពិសេស​អាច​រហូតដល់​៣០​នាទី ក្រោយពី​ញ៉ាំ​អាហារ​ពេលព្រឹក ឬ​យប់​រួច​។ 
 
​ចៀសវាង​ការ​ញ៉ាំ​អាហារ ណា​ដែលមាន​សារធាតុ Casein ឬ Rice Cereal ខ្ពស់ ព្រោះ​អាហារ​បែបនេះ​អាចឱ្យ​ក្មេង​ទល់លាមក​បាន​។ ប៉ុន្តែ​អាហារ​មាន​រូបមន្ត​បែប​ជាតិ​ដែក​នឹង​ល្អ​ចំពោះ​ការបំបាត់​ការ​ទល់លាមក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com