ពីនេះ ពីនោះ
តើពាក្យ«Internet» ត្រូវសរសេរជាភាសាខ្មែរយ៉ាងដូចម្ដេច?
× នៅក្នុងការប្រើប្រាស់ពាក្យកម្ចីបរទេសកន្លងមក សាធារណជនមួយចំនួន នៅមានភាពស្រពេចស្រពិលក្នុងការសរសេរពាក្យ «Internet» ជាភាសាខ្មែរថាត្រូវសរសេរបែបណាទើបត្រឹមត្រូវ ហើយត្រូវសរសេរបែបណាទើបជាការសរសេរដែលមានការឯកភាពគ្នាជាទូទៅ។
ព្រោះថាកន្លងមកមានសាធារណជនសរសេរពាក្យ«Internet» នេះជាភាសាខ្មែរមិនដូចគ្នាឡើយ៖ ខ្លះសរសេរ«អ៊ីនធឺណិត» ខ្លះសរសេរ«អ៊ិនធើណែត» ចំណែកអ្នកខ្លះទៀតសរសេរ« អ៊ីនធឺណេត»...ជាដើម។
ដោយសារមានការសរសេរពាក្យនេះនៅមិនទាន់មានឯកភាពគ្នាបែបនេះហើយ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់សរសេរពាក្យ «Internet» ជាភាសាខ្មែរថា «អ៊ីនធឺណិត»។ ដោយពាក្យអ៊ីនធឺណិត(បណ្ដាញសកល) មានន័យថាជា បណ្ដាញកំព្យូទ័រពិភពលោកដែលអាចឲ្យមនុស្សចែករំលែកព័ត៌មាន និងទាក់ទងគ្នាទៅវិញទៅមក។
ហេតុនេះសូមសាធារណជន ត្រូវសរសេរពាក្យ«Internet»ជាភាសារខ្មែរថា «អ៊ីនធឺណិត» ដើម្បីសម្រួលដល់ឯកភាពគ្នាក្នុងការកំណត់សរសេរពាក្យនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com