ព័ត៍មានសុខភាព
សុខភាព៖ សំណួរ​ចំនួន​៥​ដែល​ត្រូវ​សួរ មុននឹង​សម្រេចចិត្ត​រួមភេទ​
16, Aug 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរួម​ភេទ​ធ្វើឱ្យបាន​សប្បាយ​តែមួយ​ភ្លែត​ទេ ក៏ប៉ុន្តែ​បើ​រួមភេទ​ហើយ​មាន​ឆ្លង​ជំងឺ វា​នឹង​ធ្វើឱ្យ​អ្នក​ពិបាក​អស់​មួយជីវិត​។ ដូច្នេះ សូមអ្នក​កុំ​ខ្លាច​ខាត​ពេល​នឹង​សួរ​ដៃគូ​រួមភេទ​របស់​អ្នក​សិន​។​

 
​សំណួរ​ទាំង​៥​នោះ​រួមមាន​៖
 
១- តើ​គេ​បាន​ទៅធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ពី​ពេលណា​?
​ត្រូវ​ដឹងថា​ការធ្វើ​តេស្ត​រក​មេរោគ​អេដស៍​នឹងមាន​ប្រសិទ្ធភាព​តែ​កាលណា​ការធ្វើ​តេស្ត​នោះ​ប្រព្រឹត្តទៅ​៣​ខែ​ក្រោយពី​មានការ​សង្ស័យថា​បាន​ឆ្លង​មេរោគ​។ ការធ្វើ​តេស្ត​ក្នុង​រយៈពេល​ខ្លី​ជាង​នោះ​អាច​ផ្តល់​លទ្ធផល​អវិជ្ជមាន តែ​មិន​ត្រឹមត្រូវ​ទេ​។​
២- តើ​គេ​មាន​ធ្លាប់​កើត​ជំងឺ​កាមរោគ​ទេ​ក្នុងពេល​៦​ខែក្រោយ​នេះ​?
​ជំងឺ​កាមរោគ​អាច​ទាមទារ​ពេលវេលា​យូរ និង​មានការ​តាមដាន​ជាប់ ដើម្បីឱ្យ​ច្បាស់​ថា​គ្មាន​ការបង្ក​រោគ​ទេ​។​
៣- តើ​មាន​ចេញ​អ្វី​លើ​ស្បែក​ទេ ឬ​មាន​រមាស់​នៅ​ប្រដាប់ភេទ​ទេ​?
​សញ្ញា​ទាំងអស់នេះ​អាច​បញ្ជាក់ថា​មាន​មេរោគ​លើ​ប្រដាប់ភេទ ឬ​កំពុង​តែមាន​ការបង្ក​កាមរោគ​ហើយ​។​
៤- តើ​មាន​គិតថា​ត្រូវ​ប្រើ​ស្រោមអនាម័យ​ទេ​?
​ការប្រើ​ស្រោមអនាម័យ​គឺជា​វិធី​តែមួយគត់​ដើម្បី​បង្ការ​ការចម្លង​ជំងឺ​ផ្សេងៗ ហើយក៏​មិន​ធ្វើឱ្យ​មានគភ៌​ផងដែរ​។​
៥- តើ​មាន​អាលែកហ្ស៊ី​នឹង​ស្រោម​ដែរឬទេ​?
​បើសិនជា​ដូច្នោះ​មែន សូម​ពិចារណា​រក​វិធី​ណា​ផ្សេង​វិញ​។​
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com