ខុង ជឺ​៖ ពេលខ្លះ​វិញ្ញូ​ជន​ត្រូវ​ទ្រាំ​លេប​ក្រួស លេប​ថ្ម ជាមួយនឹង​ភាពអយុត្តិធម៌​

ពីនេះ ពីនោះ / មិនយល់...!
ខុង ជឺ​៖ ពេលខ្លះ​វិញ្ញូ​ជន​ត្រូវ​ទ្រាំ​លេប​ក្រួស លេប​ថ្ម ជាមួយនឹង​ភាពអយុត្តិធម៌​
10, Feb 2018 , 6:39 pm         38877
រូបភាព
ដោយ: ថ្មីៗ
ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​
 
​ជឺ​លូ សួរថា​៖«​ខ្ញុំ​បាន​ឮថា មនុស្ស​យើង​រស់នៅ​ក្នុងសង្គម ពេល​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ មាន​ឋានៈ​ខ្ពង់ខ្ពស់ មិន​ធ្វើខ្លួន​ឲ្យ​កើតជា​ប្រយោជន៍​សង្គម ហើយ​ពេល​ធ្លាក់ខ្លួន​ក្រីក្រ​តោកយ៉ាក មិនអាច​លេប​ថ្ម លេប​ក្រួស លេប​ភាពអយុត្តិធម៌ ដើម្បី​រក​ឱកាស​សម្រេច​តាម​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​នោះ គឺ​សុទ្ធតែ​មិន​សម​នឹងមាន​ជីវិត​រស់នៅ​លើ​ភពផែនដី​នេះ​ទេ​»​។ 
 
​ខុង ជឺ ពោល​វិញ​ថា​៖«​វិញ្ញូ​ជន​សិក្សា​ដុសខាត់​ខ្លួនឯង ក៏​ដើម្បី​ថ្ងៃ​អនាគត​នឹង​បានធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​ទូទាំង​ផែនដី​។ ហេតុនេះ​គួរតែ​ចេះ​សម្របសម្រួល ឬ​រក្សា​គោលជំហរ​ទៅតាម​កាលៈទេសៈ ឬ​ទីកន្លែង​ណា ត្រូវ​វិនិច្ឆ័យ​ទៅលើ​ស្ថានភាព​ដូចតទៅ​នេះ​៖ ជួនកាល វិញ្ញូ​ជន​ត្រូវ​ទ្រាំ​លេប​ក្រួស លេប​ថ្ម​ទទួលយក​ភាពអយុត្តិធម៌ ក៏​គឺ​ដើម្បី​អនុវត្តតាម​ឧ​ត្ត​ម​គតិ​។ ជួនកាល​ជា​អ្នកតស៊ូ​ស្វែងរក​ឱកាស ហើយ​នៅពេល​កាលៈទេសៈ សម្រាប់​អនុវត្តតាម​ឧ​ត្ត​ម​គតិ​បាន​ឈាន​មកដល់​ហើយ មិនគួរ​បណ្តោយ​ឲ្យ​របូត​ចេញពី​ដៃ​ទេ​។ ទោះបីជា​សម្របសម្រួល ក៏​មិន​លះ​បង់ឧ​ត្ត​ម​គតិ ទោះបីជា​មានឱកាស​ដំណើរការ​តាម​ឧ​ត្ត​ម​គតិ ក៏​មិន​អួតអាង​តម្កើង​ឬ​ក​រហូតដល់​ខុសពី​គន្លង​មាគ៌ា​ដែល​ត្រឹមត្រូវ​ឡើយ​»​។​
 
 
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង