ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​សម្បកចេក​មួយ​ផ្លែ ក៏​ជួយ​ឲ្យ​ធ្មេញ​ស​បានដែរ​!
19, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
វិធី​ធ្វើឲ្យ​ធ្មេញ​ស ជាង​មុន ដោយ​ការប្រើ​សម្បកចេក គឺជា​វិធី​មួយ​ដ៏​មាន​សុវត្ថិភាព និង ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​មាត់​ធ្មេញ ដោយសារតែ​សម្បកចេក គឺជា​ប្រភព​ដ៏​ល្អ​បំផុត នៃ​សារជាតិ​រ៉ែ និង វីតាមីន​។



ពួកវា នឹងមិន​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​សឹក​បាន ដូចជា ប្រដាប់​សម្អាត​ធ្មេញ​បែប​ធម្មជាតិ​ដទៃទៀត​នោះទេ ។ ហើយ​ចំណុច​ដ៏​ល្អ​មួយ​ផ្សេងទៀត​នោះ​គឺថា វា​មាន​តម្លៃថោក និង ងាយស្រួល​រកបាន​។​
 
​អ្នក​អាច​ធ្វើការ​ដុស​សម្អាត​ធ្មេញ​របស់​អ្នក ជាមួយនឹង​ថ្នាំដុសធ្មេញ​ធម្មតា ជាមុនសិន ឬ ក៏​អ្នក​អាចធ្វើ ការសម្អាត​ជាមួយនឹង​សម្បកចេក​នេះ មុន រួច​បាន​ដុស​សម្អាត​ធ្មេញ​តាម​ក្រោយ​។​
 
​ជាដំបូង អ្នក​ត្រូវយក​សម្បកចេក​មួយ​ផ្លែ ដោយ​យក​ស្រទាប់​ផ្នែក​ខាងក្នុង​របស់​វា យកមក​ត្រដុស​ថ្នមៗ នៅ​ពីលើ​ធ្មេញ​របស់​អ្នក ឲ្យបាន​ប្រហែលជា ២​នាទី ។ សារធាតុ​រ៉ែ​ដ៏​អស្ចារ្យ ដែលមាន​នៅក្នុង​សម្បក ផ្លែ​ចេក នេះ​មានដូចជា ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម និង ម៉​ង់​កា​ណេ​ស នឹងធ្វើ​ការ​បឺត​ស្រូប​បាន​យ៉ាង​ល្អ ចូលទៅក្នុង​ធ្មេញ ដែល​វា​អាច​នឹង​ជួយ​ឲ្យធ្មេញ​អ្នក​ស តាមបែប​ធម្មជាតិ​បាន ៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com