Valentine’s Day ស្រុក​យើង​!

ពីនេះ ពីនោះ / មិនយល់...!
Valentine’s Day ស្រុក​យើង​!
14, Feb 2018 , 8:19 am         8779
រូបភាព
ដោយ: ថ្មីៗ
 ​និពន្ធ​ដោយ ប៉ាកា ​ខ្មៅ​


​កំណាព្យ​បទ កាកគតិ​
១. Valentine’s Day​    ​    ​យល់​តាម​សំណេរ​    ​    ​ជា​ថ្ងៃ​សប្បាយ​    ​
​ប្រាប់​ក្តី​ស្រឡាញ់​    ​    ​ដល់​មិត្ត​ជិត​ឆ្ងាយ​    ​    ​គូស្នេហ៍​ទាំងឡាយ​
​ក្អាកក្អាយ​ជួ​ប​ជុំ​។​

២.​ស្រុក​យើង​លើសគេ​    ​Valentine’s Day​    ​    ​មាន​អ្នកខ្លះ​យំ​    ​
​ខ្លះ​ធ្វើ​រឿង​ខុស​    ​    ​ទំនៀម​ចាស់ទុំ​    ​    ​ឲ្យ​ម៉ែឪ​យំ​
​សង្គម​បារម្ភ​។​

៣.​សប្បាយ​មួយថ្ងៃ​    ​    ​ខ្លះ​លេង​ជ្រុលដៃ​    ​    ​ប្រែជា​ក្រៀមក្រំ​
​ព្រោះ​ផ្កា​កុលាប​    ​    ​ប្រុស​ខាប​សណ្តំ​    ​    ​ខ្លះ​ត្រូវ​បង្ខំ​
​ខូច​អស់​ខ្លួនប្រាណ​។​

៤.​មាន​ខ្លះ​រងគ្រោះ​    ​    ​ជ្រុល​មាន​ផ្ទៃពោះ​    ​    ​ឆ្លង​រោគ​សាមាន្យ​
​ខ្លះ​រត់ចោលស្រុក​    ​    ​ព្រោះ​ខ្មាស​សន្តាន​    ​    ​ជូ​ប​រឿង​រំខាន​
​បំពាន​ម៉ែឪ​។​    ​ 
   ​
៥.​ជា​រឿង​កន្លង​    ​    ​ប្អូនប្រុស​ស្រី​បង​    ​    ​ដឹង​ខុស​រក​ផ្លូវ​
​ផ្លាស់ប្តូរ​ទម្លាប់​    ​    ​ភ្ជាប់​មក​រឿង​ត្រូវ​    ​    ​ស្តាប់​ចាស់​សក់ស្កូវ​
​    ​    ​    ​    ​ខ្លះទៅ​បាន​អត់​?



© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង