ពីនេះ ពីនោះ
Valentine’s Day ស្រុកយើង!
× និពន្ធដោយ ប៉ាកា ខ្មៅ
កំណាព្យបទ កាកគតិ
១. Valentine’s Day យល់តាមសំណេរ ជាថ្ងៃសប្បាយ
ប្រាប់ក្តីស្រឡាញ់ ដល់មិត្តជិតឆ្ងាយ គូស្នេហ៍ទាំងឡាយ
ក្អាកក្អាយជួបជុំ។
២.ស្រុកយើងលើសគេ Valentine’s Day មានអ្នកខ្លះយំ
ខ្លះធ្វើរឿងខុស ទំនៀមចាស់ទុំ ឲ្យម៉ែឪយំ
សង្គមបារម្ភ។
៣.សប្បាយមួយថ្ងៃ ខ្លះលេងជ្រុលដៃ ប្រែជាក្រៀមក្រំ
ព្រោះផ្កាកុលាប ប្រុសខាបសណ្តំ ខ្លះត្រូវបង្ខំ
ខូចអស់ខ្លួនប្រាណ។
៤.មានខ្លះរងគ្រោះ ជ្រុលមានផ្ទៃពោះ ឆ្លងរោគសាមាន្យ
ខ្លះរត់ចោលស្រុក ព្រោះខ្មាសសន្តាន ជូបរឿងរំខាន
បំពានម៉ែឪ។
៥.ជារឿងកន្លង ប្អូនប្រុសស្រីបង ដឹងខុសរកផ្លូវ
ផ្លាស់ប្តូរទម្លាប់ ភ្ជាប់មករឿងត្រូវ ស្តាប់ចាស់សក់ស្កូវ
ខ្លះទៅបានអត់?
© រក្សាសិទ្ធិដោយ thmeythmey.com