ពីនេះ ពីនោះ
ហេតុអ្វីបានជាលោក Montesquieu បែងចែកអំណាចជាបី? នីតិបញ្ញាត្តិ ប្រតិបត្តិ និងតុលាការ?
19, May 2018 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
ទស្សនវិទូ​ជនជាតិ​បារាំង លោក Montesquieu (១៦៨៩-១៧៥៥) បាន​បែងចែក​អំណាច​ជា​៣ គឺ​អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​។ លោក​ថា ការ​បែក​ចែក​អំណាច អាច​នាំ​ឲ្យ​មាន​ស្ថេរភាព​នៅក្នុង​របប​សាធារណរដ្ឋ និង​របបរាជានិយម​។


 
-​ ​អំណាចនីតិបញ្ញត្តិ គឺជា​អំណាច​ធ្វើ​ច្បាប់ កែ​ច្បាប់ និង​លុប​ច្បាប់​។ អំណាច​នេះ ត្រូវប្រគល់​ឲ្យ​សភាព​(​សភា​ប្រជារាស្ត្រ និង​សភា​ជាន់ខ្ពស់ គឺ​សភា​អភិជន​)​។ ក្រៅពី​បង្កើត​ច្បាប់ និង​លុបចោល​ច្បាប់ អំណាច​នេះ ដើរតួនាទី​ជា​អ្នកតាមដាន​ត្រួតពិនិត្យ​ការប្រតិបត្តិ​របស់​អ្នកដឹកនាំ ឬ​ព្រះរាជា​។​
 
-​ ​អំណាចនីតិប្រតិបត្តិ គឺជា​អំណាច​ប្រតិបត្តិ​តាម​ឆន្ទៈ​របស់​សភា សម្រាប់​ដឹកនាំ​ទាំង​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ​។ អំណាច​នេះ មាន​សិទ្ធិ​ប្រកាសសង្គ្រាម និង​សន្តិភាព​។ 
 
-​ ​អំណាចតុលាការ គឺជា​អំណាច​វិនិច្ឆ័យ​ដែល​ត្រូវបាន​គេ​ប្រើ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់រដ្ឋប្បវេណី​។ អំណាច​នេះ ត្រូវប្រគល់​ឲ្យ​សភា តាម​ខេត្ត​នីមួយ​។ ការបែងចែក​អំណាច​នេះ គឺ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​អំណាច​ដែល​ស្ថិតក្នុង​ដៃ​បុគ្គល ដែល​បណ្តាល​ឲ្យ​អន្តរាយ ដល់​ប្រទេសជាតិ ពីព្រោះថា ធម្មជាតិ​របស់​មនុស្ស កាលណា​បាន​អំណាច​ហើយ គឺ​តែងតែ​ចង់​រក្សា​អំណាច​រហូតដល់​ដំណក់ឈាម​ចុងក្រោយ​។ លោក​បញ្ជាក់​ឃ្លា​ចុងក្រោយ​ថា អំណាច​ទាំង​៣ ត្រូវ​រក្សា​ឲ្យ​មាន​តុល្យភាព​៕
 
​ដកស្រង់​៖ សៀវភៅ​«​ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​
 

Tag:
 អំណាច
© រក្សាសិទ្ធិដោយ thmeythmey.com