ព័ត៍មានសុខភាព
គន្លឹះ​ទាំង២០ សម្រាប់​ប្តី​ប្រពន្ធ​ថ្មោងថ្មី​
30, May 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ប្តី​ប្រពន្ធ​ចាស់វស្សា មិនបាច់​ប្រាប់ ក៏​អ្នក​អាច​ដឹង អំពី​វិធីសាស្ត្រ ថែរក្សា​សេចក្តីស្នេហា ឬ​ទំនាក់ទំនង​នេះដែរ ប៉ុន្តែ ចំពោះ​ប្តី​ប្រពន្ធ​ថ្មោងថ្មី​វិញ ដាច់ខាត អ្នក​គួរតែ​អាន​អត្ថបទ​នេះហើយ ដើម្បី​ថែរក្សា​ជីវិត​គូរ​បស់​អ្នក ឲ្យ​ស្ថិតស្ថេរ​យូរអង្វែង​។​


 
1.    ដាក់​គម្រោង​ណាត់គ្នា​ញ៉ាំ​បាយ​ក្រៅ ឬ​មើល​កុន ឲ្យ​បាន​ញឹកញាប់ (​មើល​ទៅតាម​លទ្ធភាព និង​ថវិការ​)
2.    រៀបចំ​ដំណើរ​កំសាន្ត​ឆ្ងាយៗ​
3.    បង្កើត​ការកំសាន្ត​ថ្មី​ជាមួយគ្នា​
4.    ញញឹម និង​ថើប​គ្នា ឲ្យ​បាន​ញឹកញាប់​
5.    ផ្តល់​ភាព​ភ្ញាក់ផ្អើល​ឲ្យ​គ្នា​ទៅវិញទៅមក​
6.    ផ្តល់​ពេលវេលា​ឲ្យ​ដៃគូ​របស់​អ្នក ជាង​អ្នកណា​ទាំងអស់​
7.    បង្កើន​ទំនាក់ទំនង និង​អារម្មណ៍ ជាពិសេស រឿង​លើ​គ្រែ​
8.    ពិភាក្សាគ្នា អំពី​អនាគត​
9.    គាំទ្រ​ក្តី​សុ​បិ​ន្ត​របស់​ដៃគូ ហើយ​ខិតខំ​សម្រេច​វា​ឲ្យ​បាន​ទាំងអស់គ្នា​
10.    កុំ​គេង​ទាំង​មាន​កំហឹង​
11.    បង្កើត​តារាង​ពេលវេលា និង​កិច្ច​ការដែល​ត្រូវធ្វើ​ទាំងអស់គ្នា​
12.    បង្កើត​អ្វី​ប្លែកៗ សម្រាប់​គ្នា​ទៅវិញទៅមក​
13.    ម៉ាស្សា មើលថែ និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​
14.    ចម្អិន​អាហារ បោស​ផ្ទះ និង​ធ្វើ​កិច្ចការ​នានា​ជាមួយគ្នា​រហូត​
15.    បង្ហាញ​ក្តី​ស្រឡាញ់​របស់​អ្នក ឲ្យ​គេ​បានដឹង​គ្រប់ពេល​
16.    តែងតែ​និយាយថា “​អូន​ស្អាត​ណាស់​” ឬ “​បង​ក៏​សង្ហា​រដែរ​”
17.    ស្មោះត្រង់ ជា​ចំណុច​សំខាន់ ដែល​អ្នក​ត្រូវតែមាន​
18.    គោរព​ដៃគូ​របស់​អ្នក (​ប្តី ជា​ឪពុក​, ប្រពន្ធ ជា​ម្តាយ​)
19.    ចូលរៀន ឬ​សិក្សា​ជំនាញ​បន្ថែម​ជាមួយគ្នា ដើម្បី​អភិវឌ្ឍ​ខ្លួនឯង សម្រាប់​គ្រួសារ​ទាំងមូល​
20.    កុំ​រំលឹក​រឿង​ចាស់ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ មិន​សប្បាយចិត្ត​៕

ផ្តល់សិទ្ធិដោយ៖ www.health.com.kh


 

© រក្សាសិទ្ធិដោយ thmeythmey.com