ព័ត៍មានសុខភាព
ល្បិចដើម្បីគេងលក់ ក្នុងរយៈពេលតែ ៣ នាទី
× តើនរណាខ្លះ ដែលមិនចង់គេង ឲ្យលក់ស្កប់ស្កល់នោះ? យ៉ាងណាមិញ តាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហញថា គ្រាន់តែត្រដុសខ្នងធម្មតាៗ ក៏អាចជួយដល់ការគេង កាន់តែមានប្រសិទ្ធភាពដែរ។
ការសិក្សាថ្មី ដែលចុះផ្សាក្នុងសារព័ត៌មាន Holistic Nursing បានឲ្យដឹងថា អ្នកដែលត្រូវបានគេ ម៉ាស្សាខ្នងយឺតរយៈពេល ៣ នាទី ឃើញថាអាច ជំរុញដល់ការគេងរហូតដល់ ៣៦ នាទីឯណោះ។
ការសិក្សាខ្លះ បានឲ្យដឹងថា ចំនួនរយៈពេលបីនាទីនេះ គឺរាងកាយត្រូវការ មុនពេលវាចាប់ផ្តើម បង្កើតជាអារម្មណ៍ធូរស្រាល។ អ្នកស្រាវជ្រាវបានបញ្ជាក់ទៀតថា បទពិសោធន៍នៃការគេង របស់មនុស្សម្នាក់គឺជាប្រធានបទដ៏ធំធេងណាស់ ដូច្នេះ គុណភាពនៃការគេង ក៏អាស្រ័យទៅតាមមនុស្សម្នាក់ៗដែរ។
របៀបធ្វើ ៖
ចូរគេងផ្កាប់មុខ ឬចំហៀង
អនុញ្ញាតឲ្យដៃគូរអ្នក ប្រើប្រាស់ចុងម្រាមដៃគេ ធ្វើចលនាយឺតៗជារង្វង់ ដោយចាប់ផ្តើមពីចុងឆ្អឹងកងខ្នង ឡើងមកដល់កញ្ចឹងក
ចូរធ្វើបែបនេះម្តងហើយម្តងទៀត រយៈពេលពីរបីនាទី បើសិនជាអ្នកមិនទាន់ ទទួលអារម្មណ៍ងងុយគេងទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com