ពីនេះ ពីនោះ
​គ្រប់គ្រង​មនុស្ស​ពិបាក​ជាង​គ្រប់គ្រង​សត្វ​!
23, Jul 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ម្នាក់​អាច​ឃ្វាល​គោមួយ​ហ្វូង​ចំនួន​១០០​ឬ​២០០​ក្បាល​នៅលើ​វាលស្មៅ​ដ៏​ធំ​មួយ​យ៉ាង​ស្រួល​ដោយ​ប្រើប្រាស់​តែ​រំពាត់​តូច​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មនុស្ស​ម្នាក់​ដដែល​នេះ ពិបាក​នឹង​គ្រប់គ្រង​មនុស្ស​សូម្បីតែ​២​នាក់​ក៏ដោយ​។ ពេលខ្លះ គ្រប់គ្រង​មនុស្ស​ពីរ​នាក់ ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​អ៊ីចឹង​។​



​ដូច្នេះ ដើម្បី​គ្រប់គ្រង ឬ​ដឹកនាំ​មនុស្ស តើ​អ្នកដឹកនាំ​ត្រូវប្រកាន់យក​ជម្រើស​មួយណា​ក្នុងចំណោម​ជម្រើស​ទាំងបី​ខាងក្រោម​នេះ​?​

​ទី​១ ដឹកនាំ​របៀប​ផ្តាច់ការ​។​

​ទី​២ ដឹកនាំ​របៀប​មនោសញ្ចេតនា ទន់ភ្លន់ ឬ​លួងលោម​។​

​និង ទី​៣ ដឹកនាំ​របៀប​សម្របសម្រួល​។​
​នៅក្នុង​ស្ថាប័នឯកជន ឬ​រដ្ឋ លោកអ្នក​អាច​ជ្រើស​រើសយក​របៀប​ណាមួយ​ទៅ​អនុវត្ត ឬ​អាច​ផ្គុំ​ពីរ​បញ្ចូល​គ្នា ឬ​ពេលខ្លះ អាច​ប្រើប្រាស់​ទាំងបី​តែម្តង​៕


© រក្សាសិទ្ធិដោយ thmeythmey.com