ព័ត៍មានសុខភាព
មូលហេតុ​ដែល​អ្នក​គួរ​ផឹកទឹក​ភ្លាមៗ​ក្រោយពី​ភ្ញាក់​ពី​គេង​ពេលព្រឹក​
24, Aug 2019 , 7:26 am        
រូបភាព
ដោយ: ថ្មីៗ
 
​ការផឹក​ទឹក គឺមាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ជាច្រើន​យ៉ាង​។ ប្រសិទ្ធិភាព ក្នុងការ​ព្យាបាល​ជំងឺ​របស់​វា គឺ​ពិតជា​មាន​ភាព​អស្ចារ្យ តាម​ដែល​វា​អាចជួយ ព្យាបាល នូវ​រោគ និង ជំងឺ​ជាច្រើន​បាន​។ ប្រសិនបើ​អ្នក មិនមែនជា​មនុស្ស ដែល​ចូលចិត្ត​ផឹកទឹក នោះ​អ្នក​គួរតែ​ធ្វើការ​ពិចារណា​វា​ឡើងវិញ​។​

 
​គុណសម្បត្តិ​នៃ​ការផឹក​ទឹក​
១. នៅពេលដែល​អ្នក​បាន​ផឹកទឹក នៅក្នុង​ពេលព្រឹក​ព្រលឹម ឬ ពេលដែល​អ្នក​មិនទាន់​ទទួលទាន​អាហារ វា​អាចជួយ លាង​ក្រពះ ពោះវៀន​អ្នក អោយបាន​ស្អាត​ល្អ និង ជួយ​ធ្វើអោយ​វា​ងាយស្រួល ក្នុងការ​បឺត​ស្រូបយក​សារធាតុ ចិញ្ចឹម​បាន​យ៉ាង​ល្អ​។​
២. វា​ជួយ​ក្នុងការ​បង្កើន នូវ​ផលិតផល​នៃ​កោសិកា​ឈាម និង កោសិកា​សាច់ដុំ​ថ្មី ។​
៣. ជួយ​រក្សា​លំនឹង នៃ​ប្រព័ន្ធ​ទឹករងៃ​របស់​អ្នក​។ ក្រពេញ​ទាំងនេះ នឹង​ជួយ​ធ្វើអោយ​សកម្មភាព​រៀងរាល់​ថ្ងៃ របស់​អ្នក ដំណើរការ​ទៅបាន​ល្អ​, រក្សា​តុល្យភាព​នៃ​ជាតិ​ទឹក នៅក្នុង​រាងកាយ និង ប្រឆាំងនឹង​ការចម្លង​រោគ​បាន​យ៉ាង​ល្អ​ផងដែរ​។​
 
​វិធី​ក្នុង​ការបង្កើន​ប្រសិទ្ធិភាព នៃ​ការ​ផឹកទឹក​ចំពោះ​សុខភាព​របស់​អ្នក​
 
​អ្នកជំនាញ​បានធ្វើ​ការណែនាំ​ថា អ្នក​គួរតែ​ធ្វើតាម​នូវ​ចំណុច ទាំងអស់​ខាងក្រោម​នេះ ប្រសិនបើ​អ្នក ចង់​ទទួលបាន​នូវ ប្រសិទ្ធិភាព​ដ៏​ពេញលេញ​របស់​វា ៖
•    ផឹកទឹក អោយបាន ១​លីត្រ​កន្លះ ភ្លាមៗ បន្ទាប់ពី​អ្នក​បាន​ក្រោកពីដំណេក​នៅក្នុង​ពេលព្រឹក​
•    កុំ​ផឹក ឬ ញាំ​អ្វី​ផ្សេងទៀត ក្នុង​រយៈពេល​១​ម៉ោង មុន និង​ក្រោយពេល​អ្នក​បាន​ផឹកទឹក​
•    កុំ​ផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្រវឹង នៅក្នុង​ពេលយប់​មុនពេល អ្នក​ត្រូវ​ផឹកទឹក​នៅក្នុង​ពេលព្រឹក​
 
​ដូចដែល​បាន​រៀបរាប់​មកពី​ខាងលើនេះ អ្នក​គួរ​ធ្វើការ​ផឹកទឹក អោយបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ និង ជាប្រចាំ មុនពេល​អ្នក​ត្រូវ បរិភោគ​អ្វីមួយ​នោះ ។ សូមកុំ​ធ្វើអោយ​រាងកាយ អ្នក​បាត់បង់​ជាតិ​ទឹក​អោយសោះ និង ព្យាយាម​ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន ចាប់ពីពេលនេះ តទៅ ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com