ជាតិ
សម្ដេច ហ៊ុន សែន ថា មិនដែល​ភ្លេច​យុទ្ធ​មិត្ត​ណា​ឡើយ​
22, Apr 2016 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭកថា រាល់​យុទ្ធ​មិត្ត និង​មិត្ត​រួម​ការតស៊ូ​រំដោះជាតិ កសាង​ជាតិ​នោះ គឺ​លោក មិនដែល​បំភ្លេច​គុណបំណាច់​របស់​គេ​នោះឡើយ លើកលែងតែ​ជន​ទាំងនោះ​បំភ្លេច​បោះបង់​លោក​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទី​ស្ដី​គណៈរដ្ឋមន្ត្រី​។​



​លោក ផៃ ស៊ី​ផាន ដែល​បាន​ស្រង់​សម្ដី​ប្រមុខ​រដ្ឋាភិបាល​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹក​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា សម្តេច ហ៊ុន សែន ថ្លែង​នូវ​ការសោកស្តាយ និង​អភ័យទោស​ជាមួយនិង​វិប្បដិសារី ចំពោះ​ជន​រូប​ណា ដែល​លោក បាន​ថ្លោះធ្លោយ ដោយ​ពុំបាន​ជិតស្និត និង​រួម​ដោះស្រាយ​ជាមួយគ្នា  ជាក់ស្ដែង​ដូចជា លោក សៀង គឹមហ៊ុន សហការី​ការងារ កិច្ចការបរទេស​រប​ស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានរួម​ការតស៊ូ នៅ​ទសវត្ស ៨០ ដែល​សម្តេច​ទើបតែ​រកឃើញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com