ពីនេះ ពីនោះ
តើ​ពាក្យ «​បិទ​, បិត​» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច​?
06, Jul 2022 , 7:28 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​ប្រើពាក្យ «​បិទ​, បិត​» ប្រ​ឡំ​គ្នា​ដោយ​មិនដឹងថា ពាក្យ​ណាមួយ​បើ​ក្នុងន័យ​ណា​នោះឡើយ​។  បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​។​



​ទី​១. ពាក្យ «​បិទ​» ជា​កិរិយាសព្ទ មានន័យថា ខ្ទប់​, រាំង​, ភ្ជិត​, ធ្វើ​ឲ្យ​ជិត​។ ឧទាហរណ៍​៖ បិទទ្វារ​, បិទផ្លូវ​។​ល​។​

ទី​២. ពាក្យ «​បិត​» ជា​កិរិយាសព្ទ មានន័យថា កាន់​ទប់​ដោយ​ដៃ​ទាំងពីរ កូត​, ប្រួម​, សម្រួច​ដោយ​មុខកាំបិត​។ ឧ​ទា​ហារ​ណ៍​៖ បិតបន្ទោះ​, បិតផ្តៅ​, បិត​ឈើស្រួច​, បិតស្រា​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com