កុក​ខ្មៅ ឬ​ថ្លើមអណ្ដើក​មាន​ភាពខុសគ្នា​រវាង​សត្វ​ញី និង​សត្វ​ឈ្មោល​
ពីនេះ ពីនោះ
កុក​ខ្មៅ ឬ​ថ្លើមអណ្ដើក​មាន​ភាពខុសគ្នា​រវាង​សត្វ​ញី និង​សត្វ​ឈ្មោល​
17, Jan 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ


កុក​ខ្មៅ ឬ​ថ្លើមអណ្ដើក មាន​ភាពខុសគ្នា​រវាង​សត្វ​ញី និង​សត្វ​ឈ្មោល​។ ចំពោះ​ប្រភេទ​សត្វ​ឈ្មោល  បក្សី​នេះ​មានខ្លួន​ពណ៌​ខ្មៅ មាន​ឆ្នូតៗ​ស​ជា​ជួរ​នៅ​ដើមទ្រូង  មាន​ដៅ​ពណ៌​លឿង​នៅ​គុម្ពត្រចៀក​។ ចំណែក​សត្វ​ញី មានខ្លួន​ពណ៌​ត្នោត​ទុំ គុម្ពត្រចៀក​លឿង​ដូច​ឈ​ញ​មោ​ល​ដែរ​។  វា​គឺជា​ប្រភេទ​បក្សី​ដែល​ចូលចិត្ត​រស់នៅ​វាលភក​រុក្ខជាតិ វាលស្រែ ព្រៃកោងកាង និង​ព្រៃ​ជាំ​។ សត្វ​នេះ​វា​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​នៅ​តំបន់​ដែល​វា​រស់នៅ ប៉ុន្តែ​វា​គឺជា​ប្រភេទ​បក្សី​ដែល​កម្រ​។ យ៉ាងណាមិញ បក្សី​នេះ បន្ត​ពូជ​ចាប់ពី​ខែមិថុនា ដល់ក​ញ្ញា ដោយមាន​ចំនួន​ពង​ចាប់ពី​៣ ទៅ​៥ ពង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

 ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com