ពីនេះ ពីនោះ
តើ​ពាក្យ «​ប្រគុំ​, ប្រគំ​» មួយណា​ត្រឹមត្រូវ​?
05, Jul 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្ទើរ​គ្រប់គ្នា​សរសរ​ពាក្យ​ពីរ​នេះ​ខុស​តាំងពីដើម​មក​។ ជាពិសេស​សរសេរ​ពាក្យ​នេះ​ធំៗ​នៅលើ​បដា​តាម​ឆាក និង​តាម​ទូរទស្សន៍​មួយចំនួន​ក្នុង​កម្មវិធី​តន្ត្រី​កម្សាន្ត​នានា​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ប្រគំ​» ជា​កិរិយាសព្ទ មានន័យថា លេងភ្លេង​រងំ​នាំ​ឲ្យ​ស្រណោះ​, លេងភ្លេង​កំដរ​ឲ្យ​ក្សាន្តចិត្ត​។ ល​។ ឧទាហរណ៍​៖ ប្រគំ​តន្ត្រី​មួយ​វង់​, កម្មវិធី​ប្រគំ​តន្ត្រី​៕


 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com