ព័ត៍មានសុខភាព
សុខភាព៖ អ្នកម្តាយដែលធ្វើការងារ ធ្វើម៉េចទើបកូនអាចបៅបាន?
×
មានអ្នកម្តាយមួយចំនួនព្រោះតែចង់ផ្គត់ផ្គង់គ្រួសារ ក្រោយពេលដែលសម្រាលបានមួយខែ គេក៏ចាប់ផ្តើមចេញទៅធ្វើការងារហើយ ដូចនេះធ្វើឲ្យកូនមិនអាចបៅទឹកដោះរបស់អ្នកម្តាយផ្ទាល់ទេ។ តើគួរតែធ្វើដូចម្តេចទើបអាចឲ្យកូនបៅទឹកដោះអ្នកបាននោះ?
ប្រសិនជាអ្នកជាបុគ្គលិកក្រុមហ៊ុន អ្នកអាចពេលព្រឹកច្របាច់ទឹកដោះអ្នកចេញទុកក្នុងដបមួយដើម្បីឲ្យកូនបៅ លុះនៅពេលដែលអ្នកទៅដល់ក្រុមហ៊ុន អ្នកអាចច្របាច់ម្តងទៀតនៅពេលថ្ងៃត្រង់ ដើម្បីអាចយកឲ្យកូនបៅបានទាន់ពេល។ លុះនៅពេលដែលអ្នកត្រឡប់ទៅផ្ទះវិញ អ្នកអាចឲ្យកូនបៅដោយផ្ទាល់បាន។ ម្យ៉ាងទៀតអ្នកត្រូវតែញ៉ាំទឹកឲ្យបានច្រើន ទើបសុដន់អ្នកមិនមានលក្ខណៈរឹងដែលធ្វើឲ្យអ្នកពិបាកច្របាច់ទឹកដោះចេញ។ ជាងនេះទៅទៀត អ្នកត្រូវតែរៀនចេះច្របាច់ទឹកដោះចេញដោយប្រើដៃ មិនត្រូវពឹងតែម៉ាស៊ីនឡើយ ព្រោះវាអាចចេញយឺតជាងអ្នកប្រើដៃ៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com