ពីនេះ ពីនោះ
ល្បិច​ប្រុស​ព្រាន ពេល​មាន​ស្រី​!
18, May 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​    ​


​កំណាព្យ​បទ កាកគតិ​

-​ថ្លែង​រឿង​ប្រុស​ព្រាន​    ​    ​មិនមែន​ខ្ញុំ​ហ៊ាន​    ​    ​
​ប្រឌិត​បង្ខូច​    ​    ​          ​មិនមែន​ខ្ញុំ​ខិល​    ​    ​
​ប៉ប្លេចប៉ប្លូច​    ​    ​         ​ប្រុស​ខិលរ​ប៉ូច​
​មានរឿង​ហូរហែ​។​

-​ចុងខែ​mission​        ​    ​ប្រពន្ធ​ក្នុង​ក្រុង​    ​
​មិនសូវ​នៅក្បែរ​           ​    ​ការពិត​ណាត់​ជួ​ប​    ​
​នាង​ជា​ស្រី​ស្នេហ៍​        ​    ​គ្មាន​ពេល​នៅ​ថែរ​
​ប្រពន្ធ​និង​កូន​។​

-​ខ្លះ​លេខ​សង្សារ​    ​           ​បែរ​save​ឈ្មោះថា​    ​    ​
​លេខ​មេ​ក្នុង​phone​    ​    ​លេខ​រដ្ឋសភា​    ​    ​
Call មិន​ហៅ​អូន​    ​        ​លើក telephone
​សូម​គោរព​មេ​។​

-​ថ្ងៃ​ចុង​សប្តាហ៍​       ​    ​ប្រាប់​ប្រពន្ធ​ថា​    ​    ​
​មិនបាន​ឈប់​ទេ​    ​     ​មេ​ឲ្យ​ថែម​ម៉ោង​    ​    ​
​ត្រូវ​ធ្វើការ​ទ្វេ​    ​    ​      ​យើង​ស៊ីឈ្នួល​គេ​
​អូន​អើយ​តែ​ចឹ​ង​។​

-​ខ្លះ​ថា​ប្រជុំ​    ​              ​    ​ណាត់​នាង​ឆី​នំ​    ​    ​
​ទាំង​ភ័យ​ភ្នែក​ស្លឹង​    ​      ​យំ​ជ្រៅ​ទៅផ្ទះ​    ​    ​    ​
​ខ្លាច​ប្រពន្ធ​ដឹង​    ​           ​ប្រាប់ថា​យប់​ហ្នឹង​
​នៅចាំ​ប៊ុ​យ​រ៉ូ​។​

-​រៀប​រាប់មិនអស់​        ​    ​ខ្ញុំ​ថា​ចោះៗ​
​រឿង​ប្រុស​ប៉ិន​ប្រូ​    ​         ​មុខ​ប្រពន្ធ​ស្មោះ​    ​    ​
​ខាងក្រោយ​លួច​ប្តូរ​    ​    ​មាន​ថ្មី​ហែ​ហូរ​
​ប្តូរ​ដូច​ទំនិញ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com