ពីនេះ ពីនោះ
ទំនៀមទម្លាប់​ក្នុងពេល​ជួយសង្គ្រោះ​ប្រជារាស្ត្រ​
22, Nov 2020 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ខុង ជឺ  ស្នាក់អាស្រ័យ​នៅ​នគរ​ឈី ចៃដន្យ​ជួប​គ្រោះរាំងស្ងួត ស្បៀងអាហារ ខ្សត់ខ្សោយ ប្រជារាស្ត្រ​មានជីវិត​រស់នៅ​លំបាក​វេទនា​បំផុត​។​



​ក្សត្រ ជិ​ង កុង នៃ​នរគ​ឈី ទ្រង់​ត្រាស់​សួរ ខុង ជឺ ថា «​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​»?

​ខុង ជឺ ទូល​ថា «​ពេល​មាន​គ្រោះ​ទុរ្ភិក្ស ក្សត្រ​គួរតែ​ប្តូរ​សេះ​សម្រាប់​ទឹម​រាជរថ ពី​សេះ​ធាត់​ទ្រលុកទ្រលន់​មកជា​សេះ​អន់ៗ​វិញ​។ ផ្អាក​ការយកពន្ធ កេណ្ឌ​កម្លាំង​រាស្ត្រ មិន​ជួសជុល​កែលម្អ​ទី​ប្រថាប់ ដំណាក់ ឧទ្យាន ដែល​សុទ្ធសឹងតែ​ជា​រឿង​មិនចាំបាច់​។​

​ពេលធ្វើ​ពិធីបួងសួង​ត្រូវ​ប្រើ​ប្រាក់​កាក់ និង​គជ់​ជំនួស​សត្វ​មែនទែន មិន​ប្រគំ​ភ្លេង​នៅក្នុង​ព្រះរាជវាំង ពេល​សែនដូនតា​ត្រូវ​ប្រើដ​ង្វា​យ​ត្រឹមតែ​ជ្រូក​ចៀម ជំនួស​គ្រឿង​ដ​ង្វា​យ គោ ចៀម ជ្រូក​។ នេះ​គឺ​បែបបទ​បវេណី​ដែល​មហាក្សត្រ​ទ្រង់​ជា​ភាគី​កាត់បន្ថយ​ខ្លួន​ព្រះអង្គឯង ដើម្បី​ជួយសង្គ្រោះ​ប្រជារាស្ត្រ​៕

​ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថាន Mind Books​។


© រក្សាសិទ្ធិដោយ thmeythmey.com