ពីនេះ ពីនោះ
ប្លា​តុង ជឿថា សង្គម​មួយ​បាន​ផ្សំ​ឡើង​ពី​វណ្ណៈ​បី​ផ្សេងគ្នា​
23, Jul 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្លា​តុង គឺជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ​ម្នាក់​ដែលជា​កូនសិស្ស​របស់​ទស្សនវិទូ សូ​ក្រា​ត និង​ជា​គ្រូ​របស់ ទស្សនវិទូ អា​រី​ស្ដូ​ត ក្នុងសម័យ​ក្រិច​បុរាណ ។ លោក​បាន​លើកឡើងថា សង្គម​មួយ​អាច​កើតឡើង​ពី​វណ្ណៈ​បី ។​



១/. វណ្ណៈ​ទស្សនវិជ្ជា ជា​អ្នកថែរក្សា​សង្គម​ដែល​បាន​បូជា ចំពោះ​ការស្វែងរក​ពុទ្ធិ គុណធម៌​របស់គេ គឺ​គតិបណ្ឌិត និង​ករណីយកិច្ច​រប​ស់​គេ គឺ​ដឹកនាំ​មនុស្ស​។ វណ្ណៈ​នេះ​គឺជា​វណ្ណៈ​ថ្នាក់ខ្ពស់ សំដៅ​ដល់​អ្នកចេះដឹង មាន​បញ្ញា​ខ្ពស់ មាន​សមត្ថភាព ដឹកនាំ គ្រប់គ្រង​មនុស្ស គ្រប់គ្រង​សង្គម​។​

២/. វណ្ណៈ​ចម្បាំង បាន​បូជា​ចំពោះ​ចម្បាំង គុណធម៌​របស់គេ​គឺ​កិ​ត្ត​យស ឯ​ករណីយកិច្ច​របស់​គេ គឺ​ការ​គាំពារ និង​ការពារ​រដ្ឋ​និង​ប្រជាជន យោងតាម​ការណែនាំ​នៃ​អ្នកដឹកនាំ​របស់គេ​។​

៣/. វណ្ណៈ​សិប្បករ​, វណ្ណៈ​ឧស្សាហករ បាន​បូជា​ចំពោះ​ជំនួញ  និង​អាជីព គុណធម៌​របស់គេ គឺ​ការ​រកលុយ ឯ​ករណីយកិច្ច​របស់​គេ គឺ​គោរព និង​ទ្រទ្រង់​វណ្ណៈ​ទាំងពីរ​ខាងលើ​។​

​ប្រសិនបើ​វណ្ណៈ​ទាំងបី​នេះ បាន​បង្កើត​ករណីយកិច្ច​របស់​ពួកគេ​បាន​រឹងមាំ ដោយ​គោរព និង​ស្មោះ​ត្រង់នោះ យុត្តិធម៌​សង្គម​ប្រាកដជា​កើតមានឡើង​។ សមាជិកភាព​ក្នុង​វណ្ណៈ​ទាំងនេះ ត្រូវបាន​គេ​កំណត់ឡើង​តាមរយៈ​បញ្ញា ភាពឈ្លាសវៃ គុណធម៌ សមត្ថភាព និង​បំ​ណិ​ន​៕

​ដកស្រង់​ពី​សៀវភៅ​៖ ទស្សនវិជ្ជា​អប់រំ​, រៀបរៀង​ដោយ ង៉ែត សារឿន​


© រក្សាសិទ្ធិដោយ thmeythmey.com