ពីនេះ ពីនោះ
កម្រិតកម្មវិធីអប់រំទាំងប្រាំមួយ នៅក្នុងប្រព័ន្ធអប់រំរបស់ប្លាតុង
× ភ្នំពេញ៖ ទស្សនវិទូ លោក ប្លាតុង មិនត្រឹមតែជាទស្សនវិទូ ដែលមានទ្រឹស្ដីល្បីល្បាញខាងផ្នែកនយោបាយ ការគ្រប់គ្រងបុរី ទ្រឹស្ដីវិចារណញ្ញាណនិយម គុណធម៌ ប៉ុណ្ណោះទេ លោកក៏ជាអ្នកគិតទស្សនវិជ្ជា ទៅលើវិស័យកសាងធនធានមនុស្សផងដែរ។ លោកប្លាតុង ក៏ជាគរុវិទូមួយរូបបានបែងកម្មវិធីសិក្សាជាប្រាំមួយដំណាក់កាល នៅក្នុងទ្រឹស្ដីប្រព័ន្ធអប់រំរបស់លោក។
តើកម្រិតកម្មវិធីអប់រំទាំងនោះមានអ្វីខ្លះ?
១/. កម្រិតអាយុ ពីសូន្យឆ្នាំ ទៅ ៧ឆ្នាំ ត្រូវសិក្សាទាក់ទងកាយសិក្សា សីលធម៌ និងសាសនា។ កម្រិតសិក្សានេះគឺស្ថិតនៅក្នុងកម្រិតចំណេះដឹងមួយដែលមានលក្ខណៈត្រឹមវណ្ណៈសិប្បករនៅឡើយ។
២/. កម្រិតអាយុ ពី ៧ឆ្នាំ ទៅ១៦ឆ្នាំ ត្រូវរៀបចំកម្មវិធីអប់រំផ្នែកអក្សសាស្ត្រ តន្ត្រី និងអត្តពលកម្ម។ សម្រាប់អ្នកបានសិក្សាកម្រិតកម្មវិធីអប់រំនេះ បានត្រឹមតែជាវណ្ណៈសិប្បករតែប៉ុណ្ណោះ។ ពីព្រោះថា អ្នកដែលបញ្ចប់ការអប់រំកម្រិតនេះគឺសមត្ថភាពនៅមានកម្រិតនៅឡើយ។
៣/. កម្រិតអាយុពី ១៦ឆ្នាំ ទៅ២០ត្រូវរៀបចំកម្មវិធីអប់រំផ្នែកការហ្វឹកហាត់វិជ្ជាចម្បាំង។ អ្នកដែលបានបញ្ចប់កម្រិតកម្មវិធីអប់រំនេះ អាចឡើងដល់វណ្ណៈចម្បាំង។
៤/. កម្រិតអាយុពី២០ ទៅ៣០ឆ្នាំ ត្រូវរៀបចំកម្មវិធីអប់រំផ្នែក វិទ្យាសាស្ត្រ ។ អ្នកដែលបានបញ្ចប់កម្រិតកម្មវិធីអប់រំនេះ អាចឈានដល់វណ្ណៈទស្សនវិជ្ជា។
៥/. កម្រិតអាយុ៣០ឆ្នាំទៅ៣៥ឆ្នាំ ត្រូវរៀបចំកម្មវិធីសិក្សាផ្នែកទស្សនវិជ្ជា។ អ្នកដែលបានបញ្ចបកម្រិតកម្មវិធីអប់រំនេះ និងក្លាយជាវណ្ណៈទស្សនវិជ្ជា។
៦/. កម្រិតអាយុពី៣៥ឆ្នាំ ទៅ ៥០ឆ្នាំ ត្រូវរៀបចំកម្មវិធីអប់រំផ្នែក ទស្សនវិជ្ជា និងសេវាសាធារណៈ។ កម្រិតអប់រំនេះ គឺជាកម្រិតកម្មវិធីអប់រំចុងក្រោយរបស់ប្លាតុង។ យ៉ាងណាមិញ អ្នកដែលអាចបានសិក្សារហូតដល់កម្រិតនេះ ប្លាតុងចាត់ទុកថា ជាកម្រិតវណ្ណៈអ្នកដឹកនាំ៕
ដកស្រង់ពីសៀវភៅ៖ ទស្សនវិជ្ជាអប់រំ ដែលរៀបរៀងដោយលោក ង៉ែត សារឿន
© រក្សាសិទ្ធិដោយ thmeythmey.com