សត្វ​ប្រ​មោ​ញ ពេល​ថ្ងៃ​វា​សម្ងំរ​លាក់ខ្លួន​នៅក្នុង​រូង ឬ​ល្អាង​ថ្ម​
ពីនេះ ពីនោះ / មិនយល់...!
សត្វ​ប្រ​មោ​ញ ពេល​ថ្ងៃ​វា​សម្ងំរ​លាក់ខ្លួន​នៅក្នុង​រូង ឬ​ល្អាង​ថ្ម​
09, Jun 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភិនភាគ​៖ ប្រ​មោ​ញ​មាន​រូបរាង​ដូច​ប្រ​ម៉ា​ដែរ ខុសគ្នា​ត្រង់់​ប្រ​មោ​ញ​មាន​ទំហំ​ខ្លួន​តូច​ជាង​។ វា​មាន​ដងខ្លួន​គ្របដណ្តប់​ដោយ​រោម ដែលមាន​លក្ខណៈ​ដូច​ប្រ​ម៉ា​ដែរ តែ​វា​មាន​ប្រវែង​ខ្លី​តូច​ជាង​ប្រ​ម៉ា​បន្តិច ផ្នែក​ខាងលើ​នៃ​ដងខ្លួន​មាន​កាំ​រាង​សំប៉ែត​។ នៅ​ផ្នែក​ខាងលើ​ខ្នង មាន​រោម បន្លា​ពណ៌​ត្នោត​ចាស់​ហើយ​វែង ចំណែក​នៅ​ខាងក្រោម​ពោះ​មាន​រោម​ខ្លី​ពណ៌​ត្នោត​ខ្ចី​។ កន្ទុយ​របស់​វា​តូច​ហើយ​នៅ​ចុងកន្ទុយ​មាន​រោម​បន្លា​ជា​កញ្ចុំ​ដូច​អំបោស​។

 
​ជីវសាស្ត្រ​៖ ប្រ​មោ​ញ​ធ្វើ​រូង​រស់នៅ​ក្នុងព្រៃ ឬ​តំបន់​ចម្ការ ជាពិសេស​នៅ​តំបន់ភ្នំ​។ ប្រ​មោ​ញ​គឺជា​ប្រភេទ​សត្វ​ដែល​រកស៊ី​នៅពេល​យប់​ដូច​ប្រ​ម៉ា​ដែរ ហើយ​ពេល​ថ្ងៃ​វា​សម្ងំរ​លាក់ខ្លួន​នៅក្នុង​រូង ឬ​ល្អាង​ថ្ម​។ ពេលខ្លះ​វារ​ស់​ជា​ហ្វូង​នៅក្នុង​រូង​តែមួយ​ពី​២-៣​ឆ្នាំ​។ ប្រ​មោ​ញ​អាច​រត់​បាន​យ៉ាង​លឿន និង​ហែល​ទឹកបាន​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង​។ ចំណីអាហារ​របស់​វា​រួមមាន ឬ​ស​ឈើ មើម​ឈើ ផ្លែឈើ​ដែល​ជ្រុះ គ្រាប់​ធញ្ញជាតិ ដំណាំ​ក្នុង​ចម្ការ សំបកឈើ​ប្រភេទ​ខ្លះ និង​ឆ្អឹង​សាកសព​។ 
 
​រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា ប្រ​មោ​ញ​ជា​ប្រភេទ​សត្វ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​។ ប្រ​មោ​ញ​មាន​វត្ត​មាននៅ​អាស៊ីអាគ្នេយ៍ និង​កោះ​ស៊ូ​មាត្រា​។ 
 
​ស្ថានភាព​អភិរក្ស​៖ សត្វ​នេះ​មាន​រស់​នៅតាម​តំបន់​ព្រៃ ចម្ការ និង​ជើងភ្នំ ប្រភេទ​នេះ​អាច​រងគ្រោះថ្នាក់​ពី​ការ​ទាក់​ចាប់ ការ​បណ្តើរ​សត្វ​ឆ្កែ​នៅក្នុង​ព្រៃ និង​ការបំពុល​៕ 
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 40597 [1] => 61 [2] => សត្វ​ប្រ​មោ​ញ ពេល​ថ្ងៃ​វា​សម្ងំរ​លាក់ខ្លួន​នៅក្នុង​រូង ឬ​ល្អាង​ថ្ម​ [3] => content [4] => [5] => ឯកសារ​សត្វ [6] => 0 [7] => 0 [8] => )