ពីនេះ ពីនោះ
រូបត្លុក
បណ្ណាការថ្លៃធ្វើឲ្យយុវជនពន្យារពេលរៀបការមែនឬទេ? ឬពន្យារពេលរៀបការជាល្បិចបុរស?
×
ភ្នំពេញ៖ ស្រឡាញ់គ្នាច្រើនឆ្នាំ តែមិនទាន់រៀបការ។ ខាងយុវជន ពួកគេច្រើនលើកហេតុផលថា មិនទាន់មានប្រាក់ ឬខ្វះថ្លៃបណ្ណាការសម្រាប់ខាងស្រី ដូច្នេះ ពេលវេលាសម្រាប់ថ្ងៃចូលរោងការមិនទាន់ត្រូវបានដឹងឡើយ។ បុរសខ្លះទៀត ស្រឡាញ់គេច្រើនឆ្នាំដែរ តែមិនទាន់ហ៊ាននិយាយពីថ្ងៃរៀបការឡើយ ដោយយកលេសថា មិនទាន់មានការងារធ្វើល្អ។ មានហេតុផលជាច្រើនដែលបុរសមួយចំនួនធំលើកឡើងផ្សេងៗគ្នាដើម្បីពន្យារពេលថ្ងៃរៀបអាពាហ៍ពិពាហ៍។
ប្រសិនបើថ្លៃ«ទឹកដោះ» ឬថ្លៃបណ្ណាការ ជាឧបសគ្គនៃអាពាហ៍ពិពាហ៍មែននោះ តើគ្រួសារខាងស្រី និងខាងប្រុសអាចចេញថ្លៃរៀបការជូនកូនទាំងសងខាងបានឬទេ? តើឪពុកម្តាយខាងស្រី អាចទាមទារថ្លៃបណ្ណាការក្នុងកម្រិតទាបល្មមបានឬទេ? ប្រសិនបើឪពុកម្តាយខាងស្រី ធ្វើសម្បទានច្រើនហើយ ហើយខាងយុវជននៅតែពន្យារពេលរៀបអាពាហ៍ពិពាហ៍ទៀតនោះ តើនេះ ជាឧបសគ្គនៃថ្លៃទឹកដោះ ឬជាល្បិចរបស់បុរស?
© រក្សាសិទ្ធិដោយ thmeythmey.com