ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ៤ចំណុច សម្រាប់អ្នកធ្វើការនៅមុខកុំព្យូទ័រយូរ
× ការងារមុខកុំព្យូទ័រ ខុសពីការហាត់កីឡា ពីព្រោះ អ្នកត្រូវនៅពីមុខវា ហើយពេលខ្លះ គ្មានពេលកម្រើកខ្លួនទៀតផង។ តើអ្នកដឹងទេថា វាពិតជាមិនល្អ សម្រាប់សុខភាពទាល់តែសោះ។ខាងក្រោមនេះ គឺជាគន្លឹះខ្លីចំនួន ៤ ដើម្បីជួយឲ្យបងប្អូន មានផាសុកភាព និងមានអារម្មណ៍ស្រស់ ពេលធ្វើការនៅមុខកុំព្យូទ័រ៖
១. ដាក់កុំព្យូទ័រ ឲ្យចំពីមុខ
អ្នកត្រូវរៀបចំម៉ូនីទ័រ ឲ្យចំពីមុខរបស់អ្នក មិនត្រូវនៅចំហៀង ទាប ឬខ្ពស់ជាងភ្នែករបស់អ្នកឡើយ ដើម្បីការពារក្បាលរបស់អ្នក ក្នុងការងើបចុះឡើង ពេលធ្វើការ។
២. រៀបចំកន្លែងអង្គុយឲ្យបានស្រួល
ការអង្គុយខុសទំនង ឬគ្មានផាសុកភាព នឹងធ្វើឲ្យអ្នកធុញទ្រាន់ ហើយធ្វើការមិនសូវបានល្អនោះទេ ដូច្នេះ អ្នកត្រូវរៀបចំកៅអី និងទីតាំងដែលសមស្រប ដើម្បីងាយស្រួលក្នុងការបំពេញការងារ។
៣. ធ្វើចលនា
មិនថាអ្នករវល់យ៉ាងណានោះទេ អ្នកត្រូវចំណាយពេល ពីរបីនាទីដើម្បីសម្រាក រៀងរាល់ម៉ោង ដើម្បីសម្រួលសរសៃ និងធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយឡើងវិញ។ អ្នកអាចសំឡឹងមើលរុក្ខជាតិនានា ឬមើលកន្លែងឆ្ងាយៗ។ អ្នកអាចពត់ដៃ ពត់ជើង ឬក្រោកឡើងដើរបន្តិចក៏បាន។
៤. សម្រាកបន្តិច
មិនត្រូវបង្ខំចិត្តខ្លួនឯង ឲ្យធ្វើការជាប់រហូតនោះទេ។ អ្នកត្រូវមានពេលសម្រាក ដើម្បីលេង Facebook ឬស្តាប់ភ្លេងខ្លះផង៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com