ពីនេះ ពីនោះ
«​បដិវត្តន៍​» មានន័យ​ដូចម្តេច​?
12, Jul 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​«​បដិវត្តន៍​»​ជា​នាម ថា គឺជា​ការវិលត្រឡប់​, ការប្រែប្រួល​, ការកែប្រែ ឬ​ផ្លាស់ប្តូរ​។ នៅក្នុង​វចនានុក្រម​ព្រះសង្ឃរាជ​បាន​បកស្រាយ​ពាក្យ​នេះ​យ៉ាង​ដូច្នេះ​ថា គឺជា​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​កាលសម័យ​ជាដើម​, ការប្រព្រឹត្តិ​ប្រឆាំង​ដោយ​កម្លាំង​អាវុធ​ចំពោះ​អំពើ​រំលោភ​។ ឧ​ទា​ហារ​ណ៍ អំពើ​រំលោភ​ត្រូវបាន​វិនាស​សាបសូន្យ​ដោយ​កម្លាំង​នៃ​បដិវត្តន៍​។



នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​ពន្យល់​ពាក្យ​«​បដិវត្ត​»​ជា​កិរិយាសព្ទ​ផងដែរ​ថា ប្រព្រឹត្ត​ប្រឆាំង​, បង្វិល​ត្រឡប់​, ប្រែប្រួល និង​ផ្លាស់ប្តូរ (​របប​គ្រប់គ្រង​ដើម្បី​ឲ្យ​បាន​ច្រើន​)​ជាដើម​។

រីឯ «​បដិវត្តបុគ្គល​» នៅក្នុង​វចនា​ន​កុ​ក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ និង​លើក​ជា​ឧ​ទា​ហា​រណ៍​យ៉ាង​ដូច្នេះ​ថា គឺ​បុគ្គល​អ្នករៀបចំ​កែប្រែ​លទ្ធិ ឬ​របប​គ្រប់គ្រង​ជាដើម ដើម្បី​ឲ្យ​បានសម្រេច​ច្រើន​រុងរឿង​។ ឧទាហរណ៍​៖ គួរ​កោតសរសើរ​នូវ​ព្យាយាម​តស៊ូ​ប្តូរផ្តាច់​របស់​បដិវត្ត​បុគ្គល​អ្នកប្រព្រឹត្ត​សុចរិត​ទាំងឡាយ​។ ព្រះសមណគោតម​ទ្រង់​ជា​បដិវត្តបុគ្គល​ផ្នែក​ខាង​សាសនា​ល្បីល្បាញ​ក្នុងប្រទេស​ឥណ្ឌា សម័យ​ពុទ្ធកាល​ដោយ​ទ្រង់​បាន​បង្វិល​ធម្ម​ចក្រ​ឲ្យ​វិល​ទៅ​សព្វទិសទី​ដោយ​សន្តិវិធី​៕

© រក្សាសិទ្ធិដោយ thmeythmey.com