ជាតិ
សម្តេច ជួន ណាត៖ ជីវិតយើងតិចណាស់ ត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងធ្វើល្អ !
× សាមណេរមួយអង្គ បានចូលក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជ ជោតិញាណោ ជួន ណាត ដើម្បីសុំដំបូន្មានពីសម្តេចយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។
ពេលនោះ នៅក្នុងអាស្រមមនោរម្យ ស្ថិតនៅសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្បែរវត្តកំណើតរបស់សម្តេចព្រះសង្ឃរាជផងនោះ សម្តេច ជួន ណាត បានប្រាប់ដល់សាមណេរអង្គនោះ នូវទស្សនៈបែបនេះថា៖«ជីវិតរាល់រូបតិចតួចណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រព្រឹត្តល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ»។
អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរអង្គនេះ ក៏បន្តមានបន្ទូលប្រាប់ដល់សាមណេរអង្គនោះទៀតថា «មនុស្សល្ងង់តែប្រើកាលវេលាឲ្យប្រព្រឹត្តទៅ ដោយការប្រព្រឹត្តសេចក្តីវិនាស ដោយការដេក និងដោយការឈ្លោះទាស់ទែងគ្នា»។
© រក្សាសិទ្ធិដោយ thmeythmey.com