ជាតិ
តើ​អ្វីខ្លះ​ជា​តម្រូវការ​ចាំបាច់​រប​ស់មនុស្ស​គ្រប់​ជាតិ​សាសន៍​ក្នុង​ជីវិត​របស់​ពួកគេ​?
30, Jun 2020 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​តម្រូវការ​របស់​មនុស្ស​មាន​ច្រើន​នៅក្នុង​ជីវិត​។ ប៉ុន្តែ អ្វីដែល​មនុស្ស​គ្រប់​ជាតិ​សាសន៍​ត្រូវការ​ចាំបាច់​ជាងគេ​ក្នុង​ជីវិត​នោះ គឺ ម្ហូបអាហារ សេរីភាព និង​យុត្តិធម៌​។



​កើតមក​ភ្លាម មនុស្ស​ត្រូវការ​ម្ហូបអាហា​រ​ដើម្បី​អាច​បំប៉ន​រាងកាយ​ឲ្យ​ធំធាត់​។ គ្មាន​អាហារ មនុស្ស​មិនអាច​រស់​បានទេ​។ ដោយសារតែ​តម្រូវការ​អាហារ​វា​ចាំបាច់​ពេក​នោះ ទើប​មនុស្ស​ពេលខ្លះ សុខចិត្ត​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​អាចរ​ស់បាន​។

​បន្ទាប់ពី​អាចរ​ស់បាន​ហើយ​។ មនុស្ស​ត្រូវការ​យុត្តិធម៌​។ គ្មាន​យុត្តិធម៌ មនុស្ស​មិនអាច​រស់នៅ​បាន​សុខ​ស្រួល​នោះទេ​។ មាន​យុត្តិធម៌ គឺមាន​ន័យ​ស្មើរ នឹងមាន​សេចក្តីសុខ​ផ្លូវចិត្ត​។ ឪពុកម្តាយ​ស្តីបន្ទោស​កូន​ដោយ​អយុត្តិធម៌ កូន​គេង​មិន​លក់​ឡើយ ពីព្រោះ កូន​ឈឺចាប់​ផ្នែក​អារម្មណ៍​ខ្លាំងពេក​។

​សេរីភាព​នេះ ក៏​ជា​តម្រូវ​ការចាំបាច់​ដែរ​។ បន្ទាប់ពី​មាន​យុត្តិធម៌ និង​ម្ហូបអាហារ​ហើយ មនុស្ស​ត្រូវការ​សេរីភាព​ក្នុងការ​និយាយ​។ ភាគី​ដទៃ​ប្រព្រឹត្តិ​អំពើ​ខុស​ច្រើន តែ​ភាគី​ពាក់ព័ន្ធ​មិនអាច​និយាយបាន អ្នកពាក់ព័ន្ធ​ទាំងនោះ ពិតជា​ស្ទះ​អារម្មណ៍​ក្នុង​ទ្រូង សម្រាន្ត​មិន​លក់​ឡើយ​។ សង្គម​ផ្តាច់ការ គ្មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ គ្មាន​សេរីភាព​សារព័ត៌មាន ពលរដ្ឋ​នៃ​ប្រទេស​នោះ ទោះ​មានទ្រព្យ​យ៉ាងណាក៏ដោយ ក៏​គ្មាន​សេចក្តីសុខ​ផ្នែក​អារម្មណ៍​ដែរ ព្រោះ ពួកគេ​គ្មាន​សេរីភាព​ក្នុងការ​និយាយស្តី​។

​សរុបសេចក្តី​មកវិញ អាហារ សេរីភាព និង​យុត្តិធម៌ គឺជា​រឿង​បីយ៉ាង​ដែល​មនុស្ស​គ្រប់​ជាតិ​សាសន៍​ត្រូវការ​ដោយ​ខានមិនបាន​នៅក្នុង​ជីវិត​។ មាន​លុយ ខ្វះ​សេរីភាព និង​យុត្តិធម៌ ស្មើនឹង​គ្មាន​ន័យ​។ មាន​យុត្តិធម៌ និង​មាន​លុយ តែ​ខ្វះ​សេរីភាព ស្មើនឹង​គ្មាន​ន័យ​។ មាន​សេរីភាព និង​មាន​យុត្តិធម៌ តែ​គ្មាន​លុយ រឹតតែ​គ្មាន​ន័យ​ទៅទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com