ពីនេះ ពីនោះ
ព្វាំងមានសំឡេងដូចកូនឆ្កែស្រែក
× ព្វាំង គឺជាឈ្មោះបក្សីមួយប្រភេទ ដែលបក្សីឈ្មោល មានចំហៀងបន្ទូលក្បាល ក និងទ្រូងពណ៌សស្រអាប់ កន្ទុយពណ៌ស មានឆ្នូតខ្មៅនៅថង់បំពង់ក ស្បែកជុំវិញភ្នែកពណ៌ក្រហម។ ចំណែកបក្សីញីវិញ មានថង់ពណ៌ខៀវ ក្បាលខ្មៅ បំពងក និងទ្រូងពណ៌ខ្មៅ។
បក្សីនេះមានសំឡេងដូចកូនឆ្កែស្រែក ហ្កោកហ្កាក ហ្កោកហ្កាក បន្តគ្នាតែមិនញាប់ពេក។ បក្សីនេះរស់នៅក្នុងព្រៃស្រោង ព្រៃរបោះចំរុះ ព្រៃតំបន់ឆ្នេរ ហើយរស់នៅ និងធ្វើសំបុកនៅក្នុងរន្ធឈើធំៗច្រើននៅជាហ្វូង។ ព្វាំង បង្ហាញខ្លួនគ្រប់ទីកន្លែងសម្រាប់តំបន់ខាងលើ ជាពិសេសមានវត្តមានច្រើន នៅតំបន់ជួរភ្នំបូកគោ។ ចំណែករដូវបន្តពូជ គឺចាប់ពីខែកុម្ភៈដល់ខែសីហា និងមានពងចាប់ពី១ ទៅ៣ពងក្នុងមួយរដូវ។
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com