កន្ទួតព្រៃ​សម្បូរ​ណាស់​ក្នុង​ខេត្តកំពង់ស្ពឺ​
ពីនេះ ពីនោះ / មិនយល់...!
កន្ទួតព្រៃ​សម្បូរ​ណាស់​ក្នុង​ខេត្តកំពង់ស្ពឺ​
18, Jan 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​កន្ទួតព្រៃ គឺជា​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ មាន​កម្ពស់ ២ ទៅ​៤​ម៉ែត្រ ដុះ​ក្នុង ព្រៃស្រោង នៃ មជ្ឈិមបូព៌ា​ប្រទេស​។ នៅ​ប្រទេស​កម្ពុជា កន្ទួតព្រៃ​សម្បូរ​ណាស់​ក្នុង​ខេត្តកំពង់ស្ពឺ និង​ភ្នំ គិរី​រម្យ​។ ចុ​ល្ល​ព្រឹក្ស​នេះ មាន​ផ្នែ​រសជាតិ​ជូរ មាន​វីតាមីន C ច្រើន​អាច​បរិភោគ​ស្រស់ ឬ​អាច យកមក​ធ្វើជា​គ្រឿងទេស​សម្លរ​បាន​។



​ផ្លែ​ចុ​ល្ល​ព្រឹក្ស​នេះ បើ​បរិភោគ​ស្រស់ ផ្លែ​នេះ​មាន​រសជាតិ​ផ្អែម​ក្នុង​មាត់​។ ចំណែក​ស្លឹក  សំបក  និង​ផ្លែ​របស់​វា​ក៏​អាច​ជ​ថ្នាំ​ជ្រលក់​សំពត់​ឲ្យ​មាន​ពណ៌​លឿង​ផងដែរ​។ នៅក្នុង​វិស័យ ឱសថ គេ​អាច​យក​សំបក បក​ស្ងោរ​ផឹក សម្រាប់​ព្យាបាល​ជំងឺរាគ​។​

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com