ពីនេះ ពីនោះ
«​អ្នក​ស្នេហា​»​ការ​ជិះ​កង់​ត្រូវការ ការគោរព​ពី​អ្នកជិះ​ម៉ូតូ និង​រថយន្ត​!
18, Jan 2020 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ពេលមុន បុគ្គល​មួយចំនួន​គិតថា ជិះ​កង់ គឺ​ក្រ​។ ក្រ​ហ្នឹងហើយ​ទើប​ជិះ​កង់​។ តែ​ការគិត​នេះ​មិនត្រូវ​ទៀតឡើយ​នាពេល​បច្ចុប្បន្ន​នេះ​។ នា​សម័យកាល​នេះ ការ​ជិះ​កង់ គឺជា​រឿង​ទាន់សម័យ និង​ជាការ​ហាត់ប្រាណ​ថែទាំ​សុខភាព​។

 
​អ្នកជិះ​កង់ គិតថា ជិះ​កង់​កាត់បន្ថយ​ចំណាយ​, កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ជា​ទង្វើ​ហាត់ប្រាណ​ជួយ​ថែ​សុខភាព​ដើម្បី​អាច​រស់រានមានជីវិត​តទៅ​មុខ​វែងឆ្ងាយ​ទៀត​។ 
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ អ្នកជិះ​កង់​ដើ​ម្ប​សុខភាព កាន់​តែមាន​ចំនួន​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ មិន​ថា​ក្មេង ឬ​ចាស់​ទេ ពួកគេ​ចង់​ជិះ​កង់​គ្រប់​ទីកន្លែង មិន​ថា ក្នុង​ក្រុង ឬ​ក្រៅ​ក្រុង​ទេ​។ ប៉ុន្តែ អ្វីដែល​អ្នកជិះ​កង់​បារម្ភ គឺ​នៅត្រង់ថា ពួកគេ​គ្មាន​ទីតាំង​ពិតប្រាកដ​នៅលើ​ទ្រូងផ្លូវ​សម្រាប់​ពួកគេ​។ បច្ចុប្បន្ននេះ ទីតាំង​អ្នកជិះ​កង់ លាយឡំ​ជាមួយ​អ្នកជិះ​ម៉ូតូ វា​គឺជា​ប្រការ​ដែល​ធ្វើ​ឲ្យ​អ្នកជិះ​កង់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅលើ​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ​។ 

 
​ក្រៅពី​គ្មាន​ទីតាំង​ជិះ​ពិតប្រាកដ អ្នកជិះ​កង់​ទាំងឡាយ​អំពាវនាវ​ឲ្យ​អ្នកជិះ​ម៉ូតូ និង​ជិះ​រថយន្ត​មេត្តា​គោរព និង​ផ្តល់​អាទិភាព​ដល់​អ្នកជិះ​កង់​ផង​។ អ្នកជិះ​កង់​គ្រប់គ្នា តែងមាន​អារម្មណ៍ និង​មានគំនិត​ចង់​បង្កើត​«​ទិវា​ជិះ​កង់​»​សម្រាប់​បុគ្គល​ម្នាក់ៗ​ក្នុង​មួយ​សប្តាហ៍ មានន័យថា បុគ្គល​ម្នាក់ ជំនួស​ឲ្យ​ការ​ជិះ​ម៉ូតូ ឬ​ជិះឡាន ត្រូវ​ជិះ​កង់​មួយថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ ការធ្វើ​យ៉ាងនេះ នឹង​រួមចំណែក​កាត់បន្ថយ​ការចំណាយ​, កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ជាការ​ហាត់ប្រាណ​ដើម្បី​សុខភាព​៕ 


Tag:
 ប្រាប់ត្រង់
© រក្សាសិទ្ធិដោយ thmeythmey.com