ពីនេះ ពីនោះ
តើ​ទស្សនៈ​សំខាន់ៗ របស់ Martin Luther King មាន​អ្វីខ្លះ​?
17, Jan 2022 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
លោក Martin Luther King Jr. គឺជា​អ្នកដឹកនាំ​ដ៏​ល្បីល្បាញ​ខាង​ការទាមទារ​សិទ្ធិស៊ីវិលនៅ​សហរដ្ឋអាម៉េរិក រហូត​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​១៩៦៤ អំពី​ការតស៊ូ​ដោយ​អហិង្សា​ប្រយុទ្ធ​ប្រឆាំងនឹង​វិសមភាព​និង​ការប្រកាន់​ពូជសាសន៍​។ ថ្ងៃ​ទី១៧ ខែមករា នេះ គឺជាទិវារម្លឹកដល់លោក Martin Luther King Jr. ដែលជាថ្ងៃបុណ្យផ្លូវការរបស់សហរដ្ឋអាមេរិកផងដែរ។



យោងតាម​តាមស្ថានទូតអាម៉េរិក ការងារស្ម័គ្រចិត្តបានក្លាយជាចរិតលក្ខណៈមួយរបស់ប្រជាជនអាម៉េរិក ដើម្បីធ្វើការឆ្លុះបញ្ចាំង​លើការបង្រៀន និងជីវិត​របស់លោក King ។នៅឆ្នាំ ១៩៩៤ ថ្ងៃបុណ្យ​នេះត្រូវបានគេកំណត់ជាថ្មី ថា ជាទិវាជាតិ​នៃការផ្តល់ការបម្រើ ដោយ​នៅថ្ងៃ​នេះ ជនជាតិអាមេរិកត្រូវបានលើកទឹកចិត្តឲ្យធ្វើការ​ងារ​ស្ម័គ្រចិត្ត នៅក្នុងសហគមន៍​របស់គេ។ ការងារ​នេះ​អាចមានច្រើនបែប​យ៉ាង រាប់ពីការបង្រៀន ដល់ការដាំស្ល មើលថែមនុស្សចាស់ជរា លាបថ្នាំ ឬរើសសម្រាម។


តើ​លោក​ Martin Luther King Jr. មានទស្សនៈអ្វីខ្លះ?

  ១) សិទ្ធិ​ដែល​ពន្យា​ពេល គឺជា​សិទ្ធិ​ដែល​ត្រូវគេ​បដិសេធ​។

​ឧទាហរណ៍​៖ តុលាការ ចាប់​នរណាម្នាក់​យកទៅ​ឃុំខ្លួន​ដោយ​ពន្យា​ពេល​កន្លះ​ឆ្នាំ ឬមួយ​ឆ្នាំ ឬ​យូរ​ជាង​នេះ ដោយ​មិន​យកទៅ​កាត់ក្តី មានន័យថា ជន​ត្រូវ​ចោទ​នោះ បាន​ជាប់គុក​រួច​ទៅ    ហើយ​។ នេះ​គឺជា​ការរំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​។ ដូច្នេះ ទើប​ប្រទេស​អភិវឌ្ឍ​មួយចំនួន បាន​ខិតខំ​បង្កើត​តុលាការ​ឲ្យ​បាន​ច្រើន និង​ធនធានមនុស្ស​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កាត់ក្តី​ឲ្យ​បាន​លឿន ចៀសវាង​ការរំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​។ 

២) អហិង្សា គឺ​ត្រូវ​ឈរលើ​គោល​ការ​នៃ​សេចក្តីស្រឡាញ់​។​

៣) ភាព​ខ្មៅ​ងងឹត មិនអាច​កម្ចាត់​ដោយ​ភាព​ខ្មៅ​ងងឹត​បានទេ មានតែ​ពន្លឺ​ទេ ដែល​អាច​កម្ចាត់​ភាព​ខ្មៅ​ងងឹត​បាន​។ សេចក្តី​ស្អប់ មិនអាច​កម្ចាត់​ដោយ​ការ​ស្អប់ខ្ពើម​បានឡើយ មានតែ​សេចក្តីស្រឡាញ់​ប៉ុណ្ណោះ ដែល​អាច​កម្ចាត់​សេចក្តី​ស្អប់​បាន​។

៤) ខ្ញុំ​សម្រេច​រើសយក​សេចក្តីស្រឡាញ់ ព្រោះ​សេចក្តី​ស្អប់ គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​

៥) អយុត្តិធម៌​នៅ​កន្លែង​ណាមួយ គឺជា​ការគំរាមកំហែង​ចំពោះ​យុត្តិធម៌​គ្រប់​ទីកន្លែង​

៦) សេចក្តីស្រឡាញ់ គឺជា​កម្លាំង​តែមួយគត់ ដែល​អាច​ផ្លាស់ប្តូរ​ពីស​ត្រូវ​ទៅជា​មិត្តភក្តិ​

​ប្រភព​៖ (Special Advice for successful living) រៀបរៀង​ដោយ ភិក្ខុ គូ សុភាព បកប្រែ​ដោយ លោក រ៉ឹ​ម ភា​រី 


Tag:
 Martin Luther King
© រក្សាសិទ្ធិដោយ thmeythmey.com