ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៥ យ៉ាង ត្រូវ​ចងចាំ សម្រាប់​អ្នក​រួមភេទ​ជា​លើកដំបូង​
29, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជីវិត​ផ្លូវភេទ​របស់​អ្នក តែងតែ​ត្រូវការ​ការកែសម្រួល​ម្តងម្កាល​ដែរ​។ ការដែល​ប្រើ​ក្បាច់​រួមភេទ​បែប​ម៉ែ​ចែក​ឲ្យ ដោយ​ខាង​ប្រុស​នៅ​ពីលើ រយៈពេល​ច្រើន​ឆ្នាំ អាច​នឹងមាន​លក្ខណៈ​មួយ​ធុញទ្រាន់ ហើយ​អាច​លែងមាន​អារម្មណ៍​ស្និទ្ធស្នាល នឹង​គ្នា​បន្តិច​ម្តងៗ​បាន​។ បើសិនជា​អ្នក​សាកល្បង ក្បាច់​រួមភេទ​ថ្មី​វិញ ដូចជា ខាង​ស្រី​អង្គុយ​ពីលើ ឬ​អង្គុយ​ពីលើ​ដែរ តែ​បែ​ខ្នង​ទៅ​ដាក់​វិញ ទំនងជា​ផ្តល់​ការរីករាយ​ជាង និង​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​ជាង​មុន​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក ទើបតែ​ចាប់ផ្តើម​ក្នុងការ​រួមភេទ​ជា​លើកដំបូង​ទេនោះ មានរឿង​ខ្លះ​ដែល​អ្នក​ត្រូវ​ចងចាំ និង​ធ្វើ​វា​ឲ្យ​បាន​ផង​។​



​យឺតៗ​
​បើសិនជា​អ្នក និង​ដៃគូ មិនមាន​ជំនាញ​ក្នុងការ​រួមភេទ​ទេនោះ ចូរ​ប្រាកដថា អ្នក​មិនបាន​បង្ខំ​ដៃគូ​ខ្លាំងពេក​ឡើយ​។ អ្វីដែល​កាន់តែ​សំខាន់​នោះ គឺត្រូវធ្វើ​យ៉ាងណា ឲ្យ​ដៃគូ​ទាំងសងខាង មាន​ផាសុកភាព​ផង ហើយ​ការធ្វើសកម្មភាព កាន់តែ​មាន​យឺតៗ​កាន់តែ​ល្អ​។​

​ត្រៀមខ្លួន​ដើម្បី​ឈប់​
​តើ​ដៃគូ​អ្នក កំពុងតែ​ថ្ងូរ​ជា​លក្ខណៈ​ពេញចិត្ត ឬ​មិន​ស្រណុក​? មែនហើយ នេះ​គឺជា​សញ្ញា ដែល​អ្នក​ត្រូវ​ចងចាំ​ដែរ​។ ចូរ​ពិភាក្សា និង​សម្រេចចិត្តថា​តើ នរណាម្នាក់​ដែលជា​ដៃគូ​សំខាន់ ក្នុងការ​រួមភេទ​នេះ ហើយ​នរណា​ត្រូវធ្វើ​អ្វីៗ​មុនគេ​។ អ្វីដែល​គួរ​គិតទុក​មុន​នោះ គឺ​ត្រូវ​ប្រាប់​គ្នា​ថា​ឈប់ នៅពេល​មាន​អ្វីមួយ មិន​ស្រួល​កើតមានឡើង​ផង​។​

​មាន​ទំនុកចិត្ត​
​បើសិនជា​វា គឺជា​រឿង​ថ្មី​សម្រាប់​អ្នក វា​ប្រហែលជា​ពិបាក​បន្តិច​ហើយ​។ ប៉ុន្តែ មិនត្រូវ​ស៊ី​អារម្មណ៍ ចំពោះ​រឿងនេះ​ពេក​ឡើយ​។ បើសិនជា​អ្នក​ស្គាល់គ្នា​ច្បាស់លាស់​ហើយ ការរួម​ភេទ​អាច​នឹង​ក្លាយទៅជា​វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​មួយ ដើម្បី​បង្កើតជា​ការជឿជាក់ និង​ស្និទ្ធស្នាល​គ្នា​កាន់តែខ្លាំង​។​

​ការ​ថើប និង​បរ​បោស​អង្អែល​
​មិនត្រូវ​ភ្លេច​នូវ​សកម្មភាព​សំខាន់ៗ ទាំងពីរ​នេះឡើយ​។ គ្មាន​អ្វីដែល​អាចជួយ​ដាស់​អារម្មណ៍​មនុស្ស​យើង​បាន ដោយ​គ្មាន​សកម្មភាព​ទាំងពីរ​នេះឡើយ​។​

​ការ​ថ្នាក់ថ្នម​ក្រោយ​ចប់​
​នេះ​គឺជា​រឿង​សំខាន់ ដែល​អ្នក​មិនគួរ​ភ្លេច​ឡើយ​។ អ្នក​បានធ្វើការ​ផ្សងព្រេង ក្នុង​សកម្មភាព​រួមភេទ លើ​កម្រិត​ខុសៗ​គ្នា​រួចមកហើយ ដូច្នេះ ក្រោយ​ពីនេះ​ទទួលបាន​ទីបញ្ចប់​រប​ស់វា​ហើយ ការបន្ត​ថ្នាក់ថ្នម​គ្នា​ទៀត អាច​នឹងធ្វើ​ឲ្យ​បរិយាកាស​ជោគជ័យ​របស់​អ្នក កាន់តែ​ស្រស់បំព្រង​ថែមទៀត​។​


​ត្រួតពិនិត្យ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com