ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្តាយគួរអង្គុយបំបៅដោះកូន ដូចម្តេចទើបត្រឹមត្រូវ?
× នៅពេលយើងនិយាយដល់ ការបំបៅដោះកូន ម្តាយគ្រប់រូបច្រើនតែមានសំណួរ អំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ក្នុងពេលបំបៅដោះកូន បំបៅរបៀបម៉េចទើបត្រូវ និងធ្វើម៉េចដឹងថា កូនបៅឆ្អែត។ ចំពោះធ្វើដូចម្តេច ទើបដឹងថាកូនបៅឆ្អែតនោះ គឺយើងខ្ញុំធ្លាប់បានបកស្រាយរួចម្តងហើយ។ យ៉ាងណាមិញ ការបំបៅដោះកូន អាចនឹងធ្វើឲ្យម្តាយឈឺ និងមានភាពសាំចិត្តច្រើន បើសិនជាកូនបៅមិនបានល្អនោះ។ ការអង្គុយបំបៅដោះកូន ក្នុងជំហរដ៏ត្រឹមត្រូវមួយ ពិតជាអាចជួយឲ្យការបៅរបស់កូន ទទួលបានទឹកដោះល្អ និងមានផាសុកភាពទាំងម្តាយ និងកូនទៀត។ ដូច្នេះតើម្តាយគួរអង្គុយដូចម្តេច ទើបត្រឹមត្រូវ?
សម្រាប់ពេលចាប់ផ្តើម អ្នកគួរតែអង្គុយផ្អែកទៅក្រោយ ឬអាចនិយាយបានថា អង្គុយទ្រេតទៅខាងក្រោយ ប្រមាណ ៤០ ដឺក្រេ ឬហៅថា Laid Back Position។ បន្ទាប់មក ចាំបីកូនដាក់លើពោះ និងក្បាលលើទ្រូង។ នៅពេលអ្នកដាក់កូនបានត្រឹមត្រូវហើយនោះ វាពិតជាផ្តល់ការបំបៅដោះកូន បានយ៉ាងល្អអូតូមាទិចតែម្តង។ ដូច្នេះ មិនបាច់មានក្បាច់ក្បូរអ្វីច្រើន ក្នុងការពរកូនទៀតនោះទេ។
បើសិនជាអ្នក ចង់បំបៅដោះកូន ពេលកំពុងគេងវិញនោះ អ្នកគ្រាន់តែគេងចំហៀង ហើយដាក់ក្បាលមាត់ចូលក្នុងមាត់កូនទៅបានហើយ។ ការបំបៅបែបនេះ អាចជួយឲ្យអ្នកធូរស្រាលច្រើនដែរ។
យ៉ាងណាមិញ នៅពេលអ្នកមានអារម្មណ៍ល្អ ក្រោយពីសម្រាលកូនរួចហើយ អ្នកអាចគេងជាលក្ខណៈទ្រេតក្បាលខ្ពស់បន្តិច ឬហៅថា Reclining Position ដើម្បីអាចឲ្យកូន បៅដោះបានស្រួលផង និងជួយឲ្យស្បែកកូន និងអ្នកប៉ះគ្នាបានទៀតផង ព្រមទាំងមិនបាច់ប្រើកម្លាំងទប់កូនច្រើន។
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com