ពីនេះ ពីនោះ
ចេកទុំ​ប្រាក់​ប្រភេទ​បក្សី​កម្រ​ទើប​កត់ត្រា​ក្នុង​បញ្ជី​ឈ្មោះ​បក្សី​
21, Nov 2020 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ


​ចេកទុំ​ប្រាក់ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​មាន​ដងខ្លួន​ពណ៌​សលាយ​ប្រាក់ ក្បាល ស្លាប ចំពុះ និង​ជើង​ពណ៌​ខ្មៅ​។ រីឯ​បក្សី​ញី​វិញ​មាន​ក្បាល និង​ស្លាប​ពណ៌​ខ្មៅ ស្រាល​ជាង​ឈ្មោល មាន​ឆូតៗ ខ្មៅ​ច្បាស់​ពាស់ពេញ​ដងខ្លួន​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង​ជាដើម​។ ជាទូទៅ​ចេកទុំ​ប្រាក់ មាន​វត្ត​មានតែ​នៅ​រដូវប្រាំង​នោះទេ ហើយក៏​ជា​ប្រភេទ​បក្សី​ដែល​កម្រ​។ បន្ថែម​ពីនេះ វា​ក៏​ជា​បក្សី​មួយ​ប្រភេទ ដែល​គេ​ទើបបាន​កត់ត្រា​ក្នុង​បញ្ជី​ឈ្មោះ​បក្សី​ក្នុងពេល​ថ្មីៗ និង​មាន​ភាគច្រើន​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com