ពីនេះ ពីនោះ
ចេក​ចៅ​ស្លាប​ខ្មៅ​ស ច្រើន​រកស៊ី​នៅលើ​ចុងឈើ​
19, Nov 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ចេក​ចៅ​ស្លាប​ខ្មៅ​ស គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​នៅ​ផ្នែក​ខ្នង​មាន​ពណ៌​បៃតងខ្ចី ផ្នែក​ពោះ​មាន​ពណ៌​លឿង ស្លាប​ខ្មៅ និង​មាន​ឆ្នូត​ស​អង្កន់​ពីលើ​ស្លាប ពេល​បន្ត​ពូជ បក្សី​ឈ្មោល មានបន្ទូល​ក្បាល​ពណ៌​ខ្មៅ​។ តាម​ការសិក្សា​ស្រាវជ្រាវ បក្សី​នេះ តែងតែ​រស់នៅ​តាម​តំបន់​ព្រៃកោងកាង តំបន់​វាល តំបន់​លិច​ទឹក ទីក្រុង សួនច្បារ និង​តាម​ដំណាំ​កសិកម្ម​។ ដោយឡែក ជីវសាស្ត្រ​រស់នៅ គឺ​ច្រើន​រកស៊ី​នៅលើ​ចុងឈើ ជាធម្មតា​នៅក្នុង​ស្លឹក និង​មាន​របាយ​រស់នៅ​គ្រប់​ទីកន្លែង ព្រមទាំង​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែមករា ដល់​ខែ​កក្ដ​ដា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com