ពីនេះ ពីនោះ
តើអ្នករៀនពូកែមានទម្លាប់នៃការរស់នៅដូចម្តេច?
× ភ្នំពេញ៖ ការរស់នៅប្រចាំថ្ងៃ គឺពិតជាមានឥទ្ធិពលទៅការសិក្សារបស់សិស្សយ៉ាងខ្លាំង។ ប្រសិនបើទម្លាប់នៃការរស់នៅបានល្អ ការសិក្សានឹងល្អទៅតាមនោះដែរ។ តែផ្ទុយមកវិញ ប្រសិនបើសិស្សមានទម្លាប់រស់នៅមិនល្អ គឺការសិក្សានឹងមិនរីកចម្រើននោះទេ។ តើអ្នករៀនពូកែ គេមានទម្លាប់រស់នៅយ៉ាងដូចម្តេច?
១) ផឹកទឹក ជាពិសេស គឺពេលព្រឹកឡើង ក្រោយងើបពីគេង ត្រូវផឹកឲ្យបានច្រើន។ ទឹកធ្វើឲ្យឈាមរត់បានស្រួល ខួរក្បាលដើរល្អ និងធ្វើឲ្យពណ៌សម្បុរស្អាត។
២) គេងឲ្យបានគ្រប់គ្រាន់ និងទៀងពេលវេលា ដោយកុំនៅយប់ពេក កុំគេងតិចពេក ព្រោះ ធ្វើឲ្យខួរក្បាលដំណើរការមិនស្រួល តែក៏កុំគេងច្រើនពេក។ ការគេងដែលល្អ គឺយ៉ាងតិច៦ម៉ោងក្នុងមួយថ្ងៃ។
៣) ញ៉ាំអាហារពេលព្រឹក ព្រោះក្រពះទំនេរមួយយប់មកហើយ។ ការស្រាវជ្រាវបង្ហាញថា ក្មេងដែលញ៉ាំអាហារពេលព្រឹក រៀនពូកែជាងក្មេងដែលមិនបានបរិភោគ។ ហូបអាហារពេលព្រឹកតិច ព្រោះរាងកាយមិនសូវបានបញ្ចេញកម្លាំងច្រើនឡើយ។
៤) ហូបទៀងពេល និងកុំហូបហួសប្រមាណ ពោលគឺកុំហូបដល់ថ្នាក់ហល់។ មួយវិញទៀត សិស្សគួរស្គាល់អ្វីគួរហូបអ្វីដែលមិនគួរហូប ដើម្បីសុខភាពខ្លួនឯង។
៥) ហាត់ប្រាណ គឺសំខាន់បំផុតសម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ទម្លាប់ដើរយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ។ ការហាត់ប្រាណ ធ្វើឲ្យរាងកាយមាំមួន ខួរក្បាលចងចាំបានល្អ មិនសូវប្រឈមនឹងជំងឺគាំបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ លើសពីនេះ ការហាត់ប្រាណ បានលុបបំបាត់ភាពធុញថប់ បង្កើនការចងចាំ និងធ្វើឲ្យរាងកាយវាងវៃ ព្រមទាំងរូបរាងស្រស់ស្អាត។
៦) មករៀនទៀងទាត់
៧) កន្លែងរៀនមានរបៀបរៀបរយ
ប្រភព៖ សៀវភៅ«ខ្ញុំឆ្លាត រូបមន្តរៀនពូកែ»រៀបរៀងដោយ ភិក្ខុ គូ សុភាព
Tag:
ភិក្ខុ គូ សុភាព
អ្នករៀនពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com