ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​សាក​ទេ​! របៀប​គេង​ដែល​អាច សម្រក​ទម្ងន់​យ៉ាង​អស្ចារ្យ​
09, Feb 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​សម្រក​ទម្ងន់ មិនមែនជា​រឿង​ងាយស្រួល ដែល​មនុស្ស​គ្រប់គ្នា អាចធ្វើ​បានឡើយ ព្រោះតែ​វា​នៅតែមាន​កត្តា​ជាច្រើន ដែល​អាច​ជំរុញ​ឲ្យ​ឡើង​ទម្ងន់​ថែមទៀត ដូចជា សម្ពាធ​សង្គម​រស់នៅ ស្ត្រេ​ស និង​របៀប​រស់នៅ ដែល​មិន​ផ្តល់​សុខភាព​។ យ៉ាងណាមិញ សព្វថ្ងៃនេះ​មាន​មនុស្ស​ច្រើនណាស់​ដែល​ដឹងថា ការ​ធាត់​មាន​គ្រោះថ្នាក់​ច្រើន ចំពោះ​សុខភាព ដូច្នេះហើយ​ទើបបានជា​ពួកគេ ខំ​តម​អាហារ ដើម្បី​កុំ​ឲ្យ​ធាត់​ទៀត​។ ប៉ុន្តែ ការ​តម​អាហារ​ខ្លាំងពេក បែរជា​ធ្វើ​ឲ្យ​ពួកគេ​ឃ្លាន និង​ចង់​ញ៉ាំ​អាហារ​កាន់តែច្រើន និង​ធាត់​លើស​ដើម​ទៅវិញ​។​



​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​ជាច្រើន បាន​ប្រាប់​អំពី​វិធី​សម្រក​ទម្ងន់​បែប​ថ្មី តាមរយៈ​ការ​គេង ដែល​វា​អាចជួយ​ឲ្យ​រាងកាយ រំលាយ​ជាតិ​ខ្លាញ់​ដោយ​ខ្លួនឯងបាន​យ៉ាង​អស្ចារ្យ​។ តើ​គេ​ធ្វើ​ដូចម្តេច​ខ្លះទៅ​?

​ធ្វើ​ឲ្យ​បន្ទប់​គេង​ត្រជាក់​
​តើ​អ្នកមាន​ដឹងថា ការ​គេង​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ត្រជាក់​បន្តិច អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ដែរ​ទេ​? រឿងនេះ​ដោយសារតែ រាងកាយ​យើង​នឹង​ឡើងក​ម្តៅ​ក្នុងពេល​គេង ដើម្បី​ទប់ស្កាត់​ភាព​ត្រជាក់​នៅ​ខាងក្រៅ ដូច្នេះ ដើម្បី​ធ្វើបែបនេះ​បាន វា​នឹង​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​ថែមទៀត ដើម្បី​បំបាត់​ភាព​ត្រជាក់​ពី​ខាងក្រៅ​។​

​ញ៉ាំ​តែ​
​ការ​ញ៉ាំ​តែ នឹង​ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល ហើយ​ក៏មាន​ប្រយោជន៍​ដែរ ក្រោយពី​ធ្វើការ​នឿយហត់​មួយថ្ងៃ​ពេញ​។ ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែមាន​ប្រយោជន៍​នោះ ហេតុអ្វី​បានជា​អ្នក​មិន​ព្រម​ញ៉ាំ​វា ដើម្បី​សម្រក​ទម្ងន់​ទៅ ជាពិសេស តែ​បៃតង​តែម្តង​។ វត្តមាន​អង់​ទី​អុកស៊ីដ​ង់រ​បស់​តែ​នេះ អាចជួយ​លុបបំបាត់​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ ហើយក៏​ជំរុញ​ដល់​ការរំលាយ​អាហារ ក្នុង​រាងកាយ​ដែរ​។​

​រៀប​កាលវិភាគ​សម្រាប់​គេង​
​កាលណា​មនុស្ស​យើង​គេង​បាន​កាន់តែច្រើន យើង​នឹង​ចៀសផុត ពី​ការប្រើ​ពេលវេលា​អត់​ប្រយោជន៍ ក្នុងការ​តាមដាន​រឿង​ភាគ ឬ​មើល​ទូរស័ព្ទ ព្រោះ​វា​គឺជា​កត្តា​ដែល​នាំ​ឲ្យ​យើង គេង​មិនបាន​គ្រប់ ឬ​គេង​មិន​លក់​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​គេង​ទៀង​ម៉ោង​នោះ ចូរ​ចាំ​ថា ជាតិ​ខ្លាញ់​ក្នុង​រាងកាយ នឹង​រំលាយ​កាន់តែច្រើន បើសិនជា​អ្នក​គេង​បាន ៧ ទៅ ៨ ម៉ោង​ជា​រៀងរាល់​យប់​។​

​គេង​ក្នុង​ភាព​ងងឹត​
​ធម្មតា​ក្មេងៗ​សម័យ​ឥឡូវ មិនសូវ​ចូលចិត្ត​ការ​គេង​ក្នុង​ភាព​ងងឹត​ទេ ដោយសារតែ​ខ្លាច​ខ្មោច ដូច្នេះ គេ​តែងតែ​គេង​បើកភ្លើង ឬ​យ៉ាងហោចណាស់ ក៏មាន​អំពូល​រាត្រី​មួយ​ដែរ​។ ប៉ុន្តែ ភ្លើង​ភ្លឺ​បែបនេះ អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក​បាន ហើយ​កាលណា​គេង​មិន​គ្រប់ វា​គឺជា​មូលហេតុ​នាំ​ឲ្យ​ធាត់​តែម្តង​។​

​ងូតទឹក​ក្តៅ​
​វិធីសាស្ត្រ​ដើម្បី​គេង​លក់ កាន់តែ​ស្រួល​នោះ គឺ​ការ​ងូតទឹក​ក្តៅ មុនពេល​ចូល​គេង​។ សីតុណ្ហភាព​រាង​ងាយ​កាន់​ក្តៅ​ល្មម នឹង​ជួយ​សាច់ដុំ​កាន់តែ​ធូរស្រាល ហើយក៏​ងាយស្រួល​គេង​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com