ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​យល់​សុបិន​សើម​ខោ កើតឡើង​ធម្មតា​ប៉ុន្មាន​ដង​ទៅ​?
09, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​យល់​សុបិន​ឃើញ​សើម​ខោ គឺជា​ពេលវេលា​មួយ ដែល​អ្នកចេញ​ទឹកកាម រហូតដល់​ទទឹក​ខោ ពេល​កំពុងតែ​គេង​សុបិន ឃើញ​រួមភេទ​ជាមួយ​នរណាម្នាក់​។



​នេះ​ដោយសារតែ​ការកើនឡើង អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​រាងកាយ ជាពិសេស ក្នុងពេល​ពេញវ័យ​របស់​ក្មេងប្រុស​តែម្តង ទើប​ធ្វើ​ឲ្យ​មាន​អាកា​រៈ​សុបិន​សើម​ខោ ក្លាយទៅជា​រឿង​កើតមាន ជា​ញឹកញាប់​របស់​ក្មេងៗ​វ័យ​ជំទង់​។​

​បើ​យើង​និយាយ​អំពី ភាព​ញឹកញាប់​របស់​ករណីនេះ​វិញ យុវជន​ខ្លះ អាច​នឹង​ជួប​សុបិន​សើម​ខោ ពីរ​បី​ដង​ឯណោះ​ក្នុង​មួយ​សប្តាហ៍ ខ្លះ​ពីរ​បី​ដង​ក្នុង​មួយខែ ខ្លះ​មានតែ​ពីរ​បី​ដង​ទេ ក្នុង​មួយជីវិត​ពួកគេ ហើយ​ខ្លះទៀត អត់​សោះ​ក៏មានដែរ​។ ប៉ុន្តែ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ ក្នុងការ​សុបិន​សើម​ខោ​ញឹកញាប់ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា ហើយក៏​មានការ​លូតលាស់​រាងកាយ​ខុសៗ​គ្នា​ដែរ​។ លើសពីនេះទៅទៀត យុវជន​ដែល​ជួយ​ខ្លួនឯង ប្រហែលជា​មិនសូវ​ជួប​ករណី​សុបិន​សើម​ខោ​ទេ ដោយសារតែ​ពួកគេ ចេះ​ពី​វិធី​បញ្ចេញ​ទឹកកាម​ដោយ​ខ្លួនឯង​។​

​យ៉ាងណាមិញ បើសិនជា​អ្នកមាន​ចម្ងល់ ឬ​បារម្ភ​អំពី​ការ​សុបិន​សើម​ខោ ជាពិសេស ពេល​ពេញវ័យ​នោះ អ្នក​គួរតែ​និយាយ​រឿងនេះ ប្រាប់​មនុស្ស​ធំ​ណា​ម្នាក់ ដែល​អ្នក​ជឿទុកចិត្ត ដូចជា ឪពុក ពូ ឬ​ជីតា ឬ​គ្រូពេទ្យ ដើម្បី​ឲ្យ​ពួកគេ​ពន្យល់​បន្ថែម ព្រោះ​ពួកគេ​ជាម​នុស្ស ដែល​ឆ្លងកាត់​រឿង​ទាំងអស់នេះ​មុន និង​មានបទពិសោធន៍​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com