ពីនេះ ពីនោះ
ចាបចង្ក្រង់ បក្សី​មាន​សំឡេង​ស្ងាត់​ស្រទន់​រណ្ដំ
16, Jan 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 


ចាបចង្ក្រង់ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​ផ្នែក​ខ្នង​មាន​ពណ៌​ត្នោត​ទុំ ចុង​ខ្នង និង​កន្ទុយ​ពណ៌​លឿង និង​មាន​ពោះ​ពណ៌​ស​។ បក្សី​នេះ នៅពេល​ពេញវ័យ មាន​ទ្រូង និង​ចំហៀង​ពោះ​មាន​រាង​ដូច​ស្រកាត្រី​។ បន្ថែម​ពីនេះ វា​ជា​ប្រភេទ​បក្សី​មាន​សំឡេង​ស្ងាត់​ស្រទន់​រណ្ដំ គី​ឌី គី​ឌី ឬ ឃី​ទ្ធី ឃី​ទ្ធី ជាពិសេស​ពេល​ហើរ​។  បក្សី​ប្រភេទ​នេះ តែងតែ​រស់នៅ​វាលស្រែ តំបន់កសិកម្ម ព្រៃ​គុម្ពោត និង ដំណុះ​ព្រៃ​ក្មេង  ជាដើម​។ ជាទូទៅ​បក្សី​នេះ តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង ហើយ​ចមណែក​រដូវ​បន្ត​ពូជ​គឺ​ពេញ​មួយឆ្នាំ ព្រមទាំង​មាន​ពង​ពី ៤ ទៅ​១០​ពង ពណ៌​ស​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com